ព័ត៌មានជាតិ

ជំនួបរវាង មេទ័ពជើងគោកម្ពុជា – ឯកអគ្គរាជទូតម៉ាឡេស៊ី​ ប្រចាំកម្ពុជា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី

ភ្នំពេញៈ ជំនួបរវាងមេទ័ព ជើងគោកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងគោក កម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃកងទ័ពនៃប្រទេសទាំងពីរ។

លោក Eldeen Husainni Mohd Hashim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការសម្តែងការគួរសមនេះ គឺជាការ រឹតចំណងមិត្តភាពនៃប្រទេស ទាំងពីរ ជាពិសេសទិសដៅនៃការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងកងទ័ពជើងគោកម៉ាឡេស៊ី សំដៅថែរក្សាសន្តិសុខតំបន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោកកម្ពុជា បានមានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះ បានផ្លាស់ប្តួរបទពិសោធន៍ គ្នាទៅវិញទៅមកលើបញ្ហាការងារ ប្រឆាំងភេរវកម្ម ការរីករាលដាលនៃមនោគមវិជ្ជា ជ្រុលនិយម។

សូមបញ្ជាក់ថា ភាគីទាំងពីរបាន ឯកភាពគ្នាបន្តជំរុញការពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ពនិងកងទ័ព ការចែករំលែកព័ត៌មាន និងការងារបណ្តុះបណ្តាលធនធានមនុស្ស៕

Facebook Comments

To Top