នយោបាយ

កូរ៉េសង្ឃឹមថា កម្ពុជានឹងស្តារការខូចខាត ដោយឧប្បទ្ទវហេតុ បាក់អគារ នៅព្រះសីហនុ ឡើងវិញយ៉ាងឆាប់រហ័ស

ភ្នំពេញ ៖ ប្រទេសកូរ៉េខាងត្បូង ក្រៅពីចូលរួមរំលែកទុក្ខ ចំពោះអ្នករងគ្រោះ ដោយសារបាក់អគារ នៅព្រះសីហនុហើយនោះ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងស្តារការខូចខាត ដោយសារឧប្បទ្ទវហេតុ បាក់អគារនៅព្រះសីហុនេះ ឡើងវិញយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ស្ថានទូតកូរ៉េបានសរសេរ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ថា កូរ៉េមានសេចក្តីក្រៀមក្រំ យ៉ាងក្រៃលែង ដោយបានទទួលដំណឹង អំពីសោកនាដកម្ម បាក់រលំអាគារ នៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។

ប្រភពបន្តថា “យើងពិតជាសង្ឃឹមថា កម្ពុជានឹងស្តារការខូចខាត ដោយសារឧប្បទ្ទវហេតុនេះឡើងវិញ យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយប្រជាជនកម្ពុជា នឹងឆាប់បានធូរស្បើយ ពីភាពភ័យខ្លាច និងក្រៀមក្រំនេះ” ។

សូមរំលឹកថា ករណីបាក់អគារ នៅកខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃ២២ មិថុនា បានបណ្ដាលឲ្យមានអ្នកស្លាប់២៨នាក់ និង អ្នករងរបួសចំនួន២៦ផងដែរ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top