អន្តរជាតិ

រដ្ឋមន្រ្តីការបរទេសអាមេរិក​ ប្តេជ្ញាធ្វើសហប្រតិបត្តិការ ជាមួយឥណ្ឌា ប៉ុន្តែបញ្ហាជំនួញនិងការពារជាតិ នៅតែមិនទាន់ដោះស្រាយបាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានស្វះស្វែងកាត់បន្ថយភាព តានតឹងជំនួញដែលកើនឡើង ជាមួយប្រទេសឥណ្ឌា ដោយសន្យាធ្វើការផ្តោតជាថ្មី លើកិច្ចចរចាធ្វើចំណង មិត្តភាពឲ្យប្រសើរឡើង ប៉ុន្តែបានផ្តល់នូវភាព ជាក់លាក់មួយចំនួន អំពីការដែលពួកគេនឹត្រូវពុះពារជម្លោះ ជុំវិញជំនួញនិងការវិនិយោគ។

លោក Pompeo តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ សហសន្និសីទកាសែតមួយ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar ក្រោយជួបគ្នាថា ប្រទេសទាំងពីរគឺជាមិត្ត ដែលអាចជួបគ្នាទៅវិញទៅមក គ្រប់រឿងទាំងអស់នៅជុំវិញពិភពលោក ហើយភាពខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ន ត្រូវបានបង្ហាញឲ្យឃើញ នៅក្នុងសារតីនៃភាពជាមិត្ត។

ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចនិងនយោបាយ បាននិយាយថា ភាពវិវត្តរីកចម្រើនណាមួយ ស្តីពីជំនួញ នឹងត្រូវប្រកាសឡើង ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅជំនួបកំពូល G-20 ក្នុងប្រទេសជប៉ុន នៅសប្ដាហ៍នេះ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងតែបញ្ចុះបញ្ចូលឥណ្ឌា មិនឲ្យទិញយកប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ហើយលោក Jaishankar និងលោក Pompeo បាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលនោះ និងបញ្ហាប្រេងអ៊ីរ៉ង់ ទាំងពីរបញ្ហាត្រូវបានលើកយកមកពិភាក្សាគ្នា ក្នុងអំឡុងជំនួបរបស់ពួកលោកទាំងពីរ ប៉ុន្តែមិនបានលើកឡើងអំពី ដំណោះស្រាយចំពោះ បញ្ហាណាមួយនោះទេ នៅក្នុងសហសន្និសីទកាសែត៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top