អន្តរជាតិ

ណាតូពិចារណាធ្វើសមយុទ្ធ និងការឃ្លាំមើលបន្ថែម ប្រសិនបើរុស្ស៊ីមិន បំផ្លាញចោលមីស៊ីលថ្មី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិមកពី ប្រទេសសមាជិកណាតូ កំពុងតែពិចារណាបង្កើនសមយុទ្ធយោធា និងជំរុញបង្កើនការស៊ើបការណ៍សម្ងាត់ សម្រាប់ជាការឆ្លើយតប ប្រសិនបើរុស្ស៊ីបដិសេធមិន បំផ្លាញចោលមីស៊ីល ដែលបំពានសន្ធិសញ្ញាធ្វើឡើង ជាមួយសហរដ្ឋអាមេរិកនោះទេ នេះបើតាមសម្តីរបស់អគ្គលេខាធិការណាតូ លោក Jens Stoltenberg។

លោក Stoltenberg តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រដ្ឋមន្ត្រីទាំងឡាយ ទើបបានព្រមព្រៀងគ្នាថា ណាតូនឹងធ្វើការឆ្លើយតបវិញ ប្រសិនបើប្រទេសរុស្ស៊ី មិនងាកបែរមករកការ អនុវត្តតាមវិញទេនោះ ហើយពួកគេនឹងចាំបាច់ត្រូវតែធ្វើការ ទទួលខុសត្រូវទាំងស្រុង ចំពោះការបញ្ចប់សន្ធិសញ្ញា”។

គួរបញ្ជាក់ថា តាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមមន្ត្រីការពារជាតិណាតូ បានជួបជុំគ្នានៅក្នុងទីក្រុងព្រួចសែល ដើម្បីពិភាក្សាគ្នា អំពីប្រតិកម្មត្រឡប់ដែលអាចទៅរួច ប្រសិនបើប្រទេសរុស្ស៊ីមិន ធ្វើតាមកាលកំណត់៥សប្ដាហ៍ បំផ្លាញចោលមីស៊ីលថ្មីរបស់ខ្លួនទេនោះ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top