នយោបាយ

Freedom House៖ សេរីភាពក្នុងពិភពលោក ឆ្នាំ២០១៩ កម្ពុជាបានធ្លាក់ចុះដល់លេខ២៦ ក្នុងចំណោម ១០០ប្រទេស

ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាល ដែលមានឈ្មោះថា Freedom House បានលើកឡើងថា សេរីភាពនៅក្នុងពិភពលោក ឆ្នាំ២០១៩ បានដាក់ឲ្យប្រទេសកម្ពុជា ធ្លាក់ចុះដល់លេខ ២៦ក្នុងចំណោមប្រទេសចំនួន ១០០ នៅទូទាំងសាកលលោក ។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសរសេរក្នុងបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះថា ជារៀងរាល់ឆ្នាំអង្គការមិនមែន រដ្ឋាភិបាលមួយដែលមានឈ្មោះថា Freedom House ធ្វើការវាយតម្លៃការ ប្តេជ្ញាចិត្តរបស់ប្រទេសមួយៗ ចំពោះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សារព័ត៌មាន និងសេរីភាពរបស់មនុស្សម្នាក់ៗ។ ការកំណត់លំដាប់ថ្នាក់មានផល ទៅលើការយល់ឃើញជាអន្តរជាតិ ទៅលើប្រទេសមួយ។

ប្រភពបន្តថា “នៅក្នុងរបាយការណ៍ដែល មានចំណងជើងថា សេរីភាពនៅក្នុងពិភពលោក ឆ្នាំ២០១៩ ប្រទេសកម្ពុជាបានធ្លាក់ចុះដល់លេខ ២៦ ក្នុងចំណោមប្រទេសចំនួន ១០០ នៅទូទាំងសាកលលោក ជាមួយនឹងប្រទេសអាហ្កានីស្ថាន Djibouti និងប្រទេស Gabon” ។

ស្ថានទូតអាមេរិកបានបន្ថែមថា គួរឲ្យសោកស្តាយដែលសេរីភាពពលរដ្ឋ និងសិទ្ធនយោបាយនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះ ដោយរួមទាំងកង្វះការ បោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការដើរថយក្រោយយ៉ាងគំហុកនៃផ្នែកសារព័ត៌មានឯករាជ្យ បានធ្វើឲ្យកម្ពុជាស្ថិតនៅលើ គន្លងធ្លាក់ចុះយ៉ាងចោទ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top