ព័ត៌មានជាតិ

ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំ ជាមួយអាជីវករទូទាំងប្រទេស និងដាក់បង្ហាញ កំពូលទូរទស្សន៏ QLED 8K 2019

ភ្នំពេញ៖ស្របពេលដែលកំពូលទូរទស្សន៍ ដ៏វៃឆ្លាត និងទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ក៏បានរៀបចំកម្មវិធីជួបជុំ ដ៏ពិសេសមួយយ៉ាង អាធិកអធម រវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មាន ជាច្រើនស្ថិតក្រោមបរិយាកាស ដ៏សប្បាយរីករាយបំផុត ដែលមិនអាចបំភ្លេចបាននៅ វិមានពិភពថ្មី សែនសុខ!

សូមបញ្ជាក់ផងដែរថានេះ គឺជាកម្មវិធិដ៏ពិសេសមួយ នៅក្នុងចំណោមកម្មវិធី អស្ចារ្យជាច្រើនរបស់ ក្រុមហ៊ុន សាមសុង និងដៃគូចែកចាយរបស់ខ្លួន! ហើយគោលបំណង ក្នុងការបង្កើតឡើង គឺដើម្បីថ្លែងអំណរ គុណដល់ អាជីវករលក់ដុំ លក់រាយទាំងអស់ ដែលបានគាំទ្រនិងជឿជាក់លើគ្រប់ ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិច ទាំងអស់របស់ សាមសុង ក៏ដូចជាអបអរ សាទរ ដល់ការ បើកសម្ពោធ ជាផ្លូវការនូវវត្តមាន កំពូលទូរទស្សន៍ ដ៏ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៏ទទួលបានពានរង្វាន់ លំដាប់ពិភពលោក ទៅលើពន្លឺ និងរូបភាពដែលល្អឥតខ្ជោះ គ្មានគូរប្រៀបក្នុងកំរិត8K។

ក្រៅពីកម្មវិធីជប់លៀងយ៉ាងអាធិកអធម និងការទទួលទានម្ហូបអាហារពិសេសៗ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវ គ្រឿងបរិក្ខារ អេឡិចត្រូនិច ទំនើបៗជាច្រើនដែល កំពុងពេញនិយម និងទទួលបានការគាំទ្រ ខ្លាំងនៅលើទីផ្សារក្នុងប្រទេស កម្ពុជា ដូចជា៖ កំពូលទូរទស្សន៍ ឆ្លាតវៃ Samsung QLED 8K ,ម៉ាស៊ីនត្រជាក់, ទូទឹកកក ម៉ាស៊ីនបោកសម្លៀក បំពាក់ផងដែរ។

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំ ប្រទេសកម្ពុជាបានមានប្រសាសន៍ និងថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្មទូទាំង ប្រទេសទាំង អស់ដែល បានខិតខំលក់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុន សាមសុង ដើម្បីទទួលបានជោគជ័យ ឈរក្នុងលេខរៀងលំដាប់លេខ១ គ្រប់ផលិតផលទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។ ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗ ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីលក់ ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅក្នុងប្រទេសកម្ពុជា។

លោក ហេង ណាឡុច ប្រធានផ្នែកលក់នៃក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជាអ្នកតំណាងចែកចាយធំ របស់ផលិតផលសាមសុង បានមានប្រសាសន៍ថា ការគាំទ្រ របស់អាជីវករទូទាំងប្រទេស ចំពោះផលិតផលសាមសុងគឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លាពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្ត របស់អ្នកប្រើប្រាស់និងអាជីវករទាំងអស់ចំពោះ ផលិតផលសាមសុង ព្រោះថារាល់ផលិតផលរបស់ សាមសុងគឺតែងតែ ឆ្លើយតបនឹង តំរូវការអតិជន ហើយពេលដែលខ្ញុំបានឃើញទូរទស្សន៍ Samsung QLED 8K នេះគឺអាចនិយាយបានថា ជាកំពូលទូរទស្សន៏ ដ៏វៃឆ្លាត ទំនើប ទាន់សម័យជាមួយ នឹងរូបរាង ដ៏ទាក់ទាញ។ និយាយជារួមទៅខ្ញុំហ៊ាននិយាយថា សាមសុង ធ្វើបានល្អ និងស័ក្តិសមជាក្រុមហ៊ុន ដែលឈានមុខគេបំផុតក្នុង ព្រះរាជាណាចក្រកម្ពុជា និងពិភពលោក ទាំងមូល”។

រីឯបងលោក ឡុង ណារ៉ា ម្ចាស់ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជាអ្នកតំណាងចែកចាយម្នាក់ របស់ផលិតផលសាមសុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ ថា ”សំរាប់អាជីវករ ប្រាក់ចំណេញ គឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់ យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូ ដ៏ល្អមួយដែលផ្តល់ដល់ពួកយើង នូវគុណសម្បត្តិខាងលើ”។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជនរបស់ សាមសុង ទាំងអស់នឹងនៅតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត!

Facebook Comments

To Top