អន្តរជាតិ

លោក ត្រាំ ធ្វើដំណើរតាម Air Force One ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ហើយអាចវាយប្រហារចិន និងសម្ព័ន្ធមិត្តដទៃទៀត

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២១៩នេះថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ ប្រធានាធិតបីអាមេរិក បានជិះយន្តហោះធ្វើដំណើរដើម្បីចូលរួមក្នុងកិច្ចប្រជុំ G20 ដោយមានការចូលរួមខាងផ្នែកការទូត និងចុងក្រោយដោយព្រមានថា ប្រទេសចិន គឺ “ដល់ពេលហើយ” សម្រាប់ពន្ធគយថ្មី និងចោទប្រកាន់ក្រុមសម្ព័ន្ធមិត្តអាមេរិក ខ្លះដែលជិតស្និទ្ធបំផុត ក្នុងការទទួលបានឯករាជ្យ ។

Air Force One បានចាប់ផ្តើមទាំងកណ្តាលថ្ងៃក្តៅ ចេញពីរដ្ឋធានីវ៉ាស៊ីនតោន ហើយលោក ត្រាំ ហាក់ដូចជាបានសន្យាថា នឹងបញ្ចេញកំហឹងពីខ្លួនគាត់ផ្ទាល់ នៅពេលគាត់ជួបមេដឹកនាំប្រទេស G20 នៅអូសាកាប្រទេសជប៉ុន មុនពេលឈប់នៅកូរ៉េខាងត្បូង។

ដោយបានប្រកាសថា គាត់ចូលចិត្តយ៉ាងខ្លាំង នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិន គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនមានអារម្មណ៍សប្បាយរីករាយ ក្នុងការផ្តល់អ្វីឱ្យបានច្រើនទេ នៅពេលគាត់បានធ្វើកិច្ចពិភាក្សាយ៉ាង ជិតស្និទ្ធជាមួយលោក ហ្ស៊ី ជីនពីង កាលពីថ្ងៃសៅរ៍ ។

លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយបណ្តាញ Fox Business Network ថា “សេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងតែធ្លាក់ចុះ ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ” ។

លោក ត្រាំ បានបង្កឲ្យមានផលប៉ះពាល់ដល់ការ នាំចូលរបស់ប្រទេសចិនចំនួន២០០ពាន់លានដុល្លាររួចទៅហើយជាមួយការយកពន្ធក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីបង្ខំឲ្យក្រុងប៉េកាំងក្នុងការការពារកម្មសិទ្ធិបញ្ញា និងកំណែទម្រង់ផ្សេងៗទៀតនៃប្រព័ន្ធពាណិជ្ជកម្ម ។

លោកប្រធានាធិបតីបានបញ្ជាក់ថា លោក ក៏ត្រៀមខ្លួនរួចផុតពីពន្ធលើការនាំចូលរបស់ចិន ដែលនៅសល់ដែលមានតម្លៃជាង៣០០ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top