ព័ត៌មានជាតិ

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារថ្មី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ ។

សូមរំលឹកថាលោក ប្រាក់ សុវណ្ណអភិបាល ត្រូវបានព្រះមហាក្សត្រតែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារថ្មី ជំនួសលោក អ៊ុន ចាន់ដា ដែលត្រូវព្រះមហាក្សត្រ តែងតាំងជា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមថ្មី ៕

Facebook Comments

To Top