ព័ត៌មានជាតិ

សម្តេច ស ខេង : ត្រឹមតែមួយថ្ងៃ រកឃើញ សំណង់គ្មានច្បាប់ ៥កន្លែង (មានវីដេអូ)

ភ្នំពេញះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៅខេត្តព្រះសីហនុ បានរកឃើញសំណង់គ្មានច្បាប់ ចំនួនប្រាំកន្លែង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងទិវាអន្ដរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀនថា «គ្រាន់តែយប់មិញ ខ្ញុំទទួលបានព័ត៌មានពី ឯកឧត្ដម ជា សុផារ៉ា មកថាជាបឋមមាន៥កន្លែង ដែលកំពុងសាងសង់ តែអត់មានច្បាប់ទាំងអស់។ ដូច្នេះនេះជាហានិភ័យមួយធំ ហើយយើងត្រូវធ្វើអាហ្នឹងទាំងអស់ឡើងវិញ»។

សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា សម្ដេចបានដឹកនាំត្រួតពិនិត្យ ឯកសាររដ្ឋបាលទាំងអស់ របស់ខេត្តព្រះសីហនុ ថាតើមានភាពមិនប្រក្រតីអ្វីខ្លះ បន្ទាប់មកសម្ដេចនឹងចាត់ ការតាមផ្លូវច្បាប់៕

Facebook Comments

To Top