ព័ត៌មានជាតិ

ឃាត់ខ្លួនប្រធាន ក្រុមហ៊ុនទេសចរណ៍ Inside out Tour Travel ពីបទឆបោក

ភ្នំពេញ ៖ ប្រធានក្រុមហ៊ុនទេសចរណ៍ Inside out Tour Travel ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន ពីបទឆបោក នាំភ្ញៀវធ្វើទេសចរណ៍ក្រៅប្រទេស ដោយមិនបានតាមកញ្ចប់ Tour ព្រោះអស់លុយចំណាយ ។ ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទីតាំងផ្ទះជួល លេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថា មានភ្ញៀវទេសចរខ្មែរមួយក្រុម មានគ្នាប្រុសស្រី ចំនួន ៧១នាក់ បាននាំខ្លួនឈ្មោះ ហឹស ថុល ភេទស្រី អាយុ ៣៣ឆ្នាំ មានមុខរបរជាប្រធានក្រុមហ៊ុន ទេសចរណ៍ Inside out Tour Travel ដែលមានទីតាំងផ្ទះជួល លេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ប្រគល់អោយនគរបាលប៉ុស្ត៍ ទួលទំពូងទី១ ចាត់ការតាផ្លូវច្បាប់ ពីបទឆបោករំលោភទំនុបចិត្ត ទឹកប្រាក់ចំនួនជិត១០ម៉ឺនដុល្លារ ។

សមត្ថកិច្ចបានអោយដឹងថា កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៩ បានទទួលស្រ្តីជាប្រធានក្រុមហ៊ុន ទេសចរណ៍ឆបោកលុយ ពីប្រជាពលរដ្ឋ ដែលបានបង់លុយដើរលេង ជាក្រុម ទៅលេងប្រទេសចិន រយះពេល៦យប់៧ថ្ងៃ តែពេលទៅដល់ប្រទសសចិន ស្រាប់តែប្រធានក្រុមហ៊ុន នាំភ្ញៀវទេស ចរណ៍អត់ មានលុយស៊ីចាយ សំរាប់ហូបអាហារ១ថ្ងៃ២ពេល និងការស្នាក់នៅសណ្ឋាគារ ក្រោយមកក៏ភ្ញៀវទេសចរណ៍ទាំងអស់ ដឹងសភាពមិនស្រួល ក៏ធ្វើការដកហូតលិខិតឆ្លងដែន ស្រ្តីជាប្រធានក្រុមហ៊ុនជាបណ្ដោះ ហើយនាំគ្នាជិះយន្តហោះ មកប្រទេសកម្ពុជាវិញ និងបានទារលុយប្រធានក្រុមហ៊ុន តែគ្មានលុយសង ក៏នាំខ្លួនប្រគល់អោយ សមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់តែម្ដង ។

សមត្ថកិច្ចបន្តថា ក្នុងរយៈពេល២ថ្ងៃ គឺបានទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋ សុំប្ដឹងប្រធានក្រុមហ៊ុន Inside out Tour Travel ចំនួន៣ក្រុម ស្មើចំនួនមនុស្ស១០២នាក់ ហើយប្រជាពលរដ្ឋមិនទាន់មកអស់នោះទេ ។ ក្រោយមកសមត្ថកិច្ច ក៏បានសួរនាំស្រ្តីជាក្រុមហ៊ុន និងបានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំភ្ញៀវទៅដើរលេងមែន តែមិនទាន់ចប់ ក៏អស់លុយចំណាយតែម្ដង ព្រោះការចំណាយលើសកញ្ចប់ថវិកាទួរ គឺមិនបានយកលុយចាយវាយ ឬលេងល្បែងអស់ទេ ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

Facebook Comments

To Top