កីឡា

ទីក្រុង Milan / Cortina របស់អ៊ីតាលី ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអូឡាំពិក រដូវរងាលើកទី៣

LAUSANNE ៖ប្រទេសអ៊ីតាលី បានក្លាយជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា រដូវរងារលើកទី៣ គិតត្រឹមឆ្នាំ២០២៦ សម្រាប់ព្រឹត្តិការណ៍ កីឡារដូវរងារ២ដងកន្លងមក កាលពីឆ្នាំ១៩៥៦ នាទីក្រុង Cortina d’Ampezzo និងឆ្នាំ២០០៦ នៅទីក្រុង Turin ចំណែកប្រទេសស៊ុយអែត បានរៀបចំការប្រកួតកីឡាអូឡាំពិក នៅរដូវក្តៅឆ្នាំ១៩១២ នៅទីក្រុង Stockholm ប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ទីក្រុង Milan / Cortina របស់អ៊ីតាលី ត្រូវបានគេបោះឆ្នោត ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២៦ នៅសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)ឲ្យធ្វើម្ចាស់ផ្ទះម្តងទៀត។

ប្រធានក្រុម IOC លោក Thomas Bach បានប្រកាសថា ទីក្រុងMilan / Cortina ជាអ្នកឈ្នះបន្ទាប់ពីពួកគេ បានទីក្រុងStockhom របស់ស៊ុយអែតក្នុងលទ្ធផល ៤៧-៣៤ នៅក្នុងការបោះឆ្នោត ដោយសមាជិក IOC ចំនួន៨៣នាក់។

លោក Giovanni Malago ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកអ៊ីតាលី បានមានអារម្មណ៍រំជួលចិត្ត បន្ទាប់ពីទទួលជ័យជម្នះ។ លោកបានថ្លែង នៅក្នុងសន្និសីទកាសែតមួយថា យើងមានរឿងច្រើនណាស់ ដែលត្រូវនិយាយ ប៉ុន្តែខ្ញុំពិតជាមានអារម្មណ៍ល្អ ។ នេះគឺជាលទ្ធផលដ៏សំខាន់មួយ មិនត្រឹមតែសម្រាប់ខ្ញុំទេ ប៉ុន្តែសម្រាប់ប្រទេសទាំងមូល៕ ដោយ៖លី ភីលីព

Facebook Comments

To Top