កីឡា

កីឡាករ ហ្វីលីពីន-សិង្ហបុរី ធ្វើដំណើរមកដល់កម្ពុជា ដើម្បីចូលរួមប្រកួតកីឡា ហែលទឹកអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ សហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានបានរៀបចំឲ្យ មានការប្រកួតកីឡាហែលទឹក “ជ្រើសរើសជើងឯកយុវជន អាស៊ីអាគ្នេយ៍លើកទី ៤៣” នៅប្រទេសកម្ពុជា ដែលមានកីឡាករ-កីឡាការិនី ចំនួន៤០៦រូប និងមកពី ១០ប្រទេស ក្នុងនោះនៅថ្ងៃនេះមានកីឡាករ ហ្វីលីពីន-សិង្ហបុរី ធ្វើដំណើរមកដល់កម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមិថុនានេះ បានឲ្យដឹងថា “ បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញចូលរួមទស្សនា និងលើកទឹកចិត្ត កីឡាករ-កីឡាការិនី កម្ពុជាវ័យក្មេងក្នុងការ ប្រកួតនេះដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង៧៖៣០ ព្រឹកតទៅ” ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top