អន្តរជាតិ

យន្តហោះចម្បាំង ២គ្រឿងបុកគ្នា កណ្តាលអាកាសស្លាប់ ពីឡុតម្នាក់

បរទេស: CNN ចេញផ្សាយនៅថ្ងៃអង្គារ ទី២៥ ខែមិថុនានេះ បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ Eurofighter ចំនួន២គ្រឿង បានបុកគ្នានៅភាគខាងជើង នៃប្រទេសអាល្លឺម៉ង់ ជាលទ្ធផល វាបានបណ្តាលឲ្យ ពីឡុតម្នាក់បាន បាត់បង់ជីវិត។

យន្តហោះទាំង២គ្រឿង ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងបេសកកម្មមួយ ក្នុងពេលដែលហេតុការណ៍ កើតឡើង នៅត្រង់ចំណុចខាងលើ នៃមូលដ្ឋានទ័ព Laage ស្ថិតនៅក្នុងរដ្ឋ Mecklenburg-Vorpommern ។

ក្រុមកងកម្លាំងទ័ពអាកាស បានក្រោយមកប្រកាសថា ពីឡុតម្នាក់ បានបាត់បង់ជីវិតភ្លាម ក្នុងហេតុការណ៍ ខណៈដែលម្នាក់ទៀតរួចជីវិត ប៉ុន្តែត្រូវបានបញ្ជួន ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់។

គួរបញ្ជាកឲ្យដឹងដែរថា ក៏មានយន្តហោះប្រភេទដូចគ្នានេះ មួយគ្រឿងទៀតផងដែរ ដែលកំពុងស្ថិត នៅក្នុងបេសកកម្ម ជាមួយគ្នានេះ ប៉ុន្តែពីឡុតយន្តហោះនោះ បានត្រឹមនិយាយថា បានឃើញឆ័ត្រយោង២ធ្លាក់ នៅបឹងក្បែរកន្លែងកើតហេតុ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top