កីឡា

កីឡាអូឡាំពិរដូវរងារ នៅប៉េកាំង “Winter Games” នឹងបង្ហាញនិរន្តរភាព និងនិងការដឹកជញ្ជូនពណ៌បៃតង

ប៉េកាំង៖យោងតាមអ្នករៀបចំ ការប្រកួតបាននិយាយថា កីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ “2022 Winter Olympics” នឹងបញ្ចេញពន្លឺថ្មី ស្តីពីការអភិវឌ្ឍកាបូនតិច តាមរយៈការប្រើថាមពល កកើតឡើងវិញនៅទីកន្លែង ប្រកបដោយនិរន្តរភាព និងការដឹកជញ្ជូនពណ៌បៃតង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

នៅពេលដែលប្រទេសចិន បានប្រារព្ធទិវាអូឡាំពិកអន្តរជាតិ កាលថ្ងៃអាទិត្យ គណៈកម្មាធិការរៀបចំក្រុងប៉េកាំង សម្រាប់កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២ បានបង្ហាញផែនការមេរបស់ខ្លួន ដែលមានវិធានការចំនួន១៨ ដើម្បីកាត់បន្ថយ ការបញ្ចេញកាបូនពីមុន និងក្នុងអំឡុងការប្រកួត។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតលំនាំថ្មី សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាពថាមពល លើសពីឆ្នាំ២០២២ជុំវិញតំបន់។

លោក Zhang Jiandong អនុប្រធានអភិបាលក្រុងប៉េកាំង និងអនុប្រធានប្រតិបត្តិ បាននិយាយថា ផែនការដែលអំពាវនាវ ឲ្យមានដំណោះស្រាយកាបូនទាប ក្នុងការផ្គត់ផ្គង់ថាមពល ការសាងសង់ទីកន្លែង និងការដឹកជញ្ជូន ត្រូវបានគេយកចិត្តទុកដាក់ពេញលេញ សម្រាប់ការរៀបចំ សម្រាប់ព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០២២ និងការរចនាម៉ូដ ក្រោយព្រឹត្តិការណ៍ របស់គណៈកម្មាធិការរៀបចំ។

លោក Zhang បាននិយាយនៅព្រឹត្តិការណ៍មួយ ដែលរៀបចំឡើង នៅសួនបន្លែឧទ្យាន Horticulture Expo របស់ទីក្រុងប៉េកាំង ដើម្បីចេញផ្សាយផែនការនេះថា យើងមានបេសកកម្ម ដើម្បីជួយដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈលើកកម្ពស់និរន្តភាព មិនត្រឹមតែសម្រាប់កីឡាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ផលប្រយោជន៍ របស់តំបន់ទាំងមូលផងដែរ។

ទិវាអូឡាំពិកត្រូវ បានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៣ ខែមិថុនា ដើម្បីរំលឹកដល់ការកើតឡើងវិញ នៃកីឡាអូឡាំពិកសម័យទំនើប នៅឆ្នាំ១៨៩៤ នៅ Sorbonne នៅប៉ារីស។ អ្នករៀបចំកម្មវិធី អ្នកឧបត្ថម្ភនិងអ្នកចូលរួម ជាង១០០០នាក់ នៅទីក្រុងប៉េកាំងឆ្នាំ២០២២ បានចូលរួមរត់ម៉ារ៉ាតុង ខ្នាតតូចនៅ ឧទ្យានដើម្បីកត់សម្គាល់ ពីផែនការនេះ៕ ដោយ៖លី ភីលីព

Facebook Comments

To Top