អន្តរជាតិ

របាយការណ៍៖ អ៊ីរ៉ង់ទទួលបានសារ ទាំងកណ្តាលយប់ ពីលោក ត្រាំ ពីភាពអាចវាយប្រហារពីអាកាស តាមប្រទេស អូម៉ង់

បរទេស៖ សេចក្តីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានយល់ព្រមប្រតិបត្តិការ យោធាប្រឆាំងនឹងប្រទេស អ៊ីរ៉ង់ បន្ទាប់ពីប្រទេសនេះ បានទម្លាក់យន្តហោះ ស៊ើបការណ៍របស់ខ្លួន ប៉ុន្តែក្រោយមក សម្រេចចិត្តនេះមិនបាន ទទួលការគាំទ្រ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញ ឈ្មោះបានប្រាប់រ៉យទ័រ នៅថ្ងៃសុក្រថា អ៊ីរ៉ង់បានទទួលសារមួយពីលោក ត្រាំ អំពីការវាយប្រហារដែលជិត នឹងកើតឡើងបន្ទាប់ពីមានការកើនឡើងនៃភាពតានតឹង មួយផ្សេងទៀត ហើយបានបដិសេធមិនធ្វើកិច្ចចរចាជាមួយប្រធានាធិបតីអាមេរិក។

យោងតាមរបាយការណ៍នោះ គឺថា អាជ្ញាធរអ៊ីរ៉ង់បានទទួល សារតាមរយៈ ប្រទេសអូម៉ង់ដែលជាសម្ព័ន្ធមិត្តស្អិតរមួតរបស់អាមេរិក។

របាយការណ៍នោះ បានឱ្យុដឹងទៀតថា លោក ដូណាល់ ត្រាំ បានប្រាប់ទៅរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ថា គាត់ “ប្រឆាំងនឹងសង្គ្រាមណាមួយជាមួយអ៊ីរ៉ង់ ហើយចង់ពិភាក្សាជាមួយអ៊ីរ៉ង់” ។ ទោះជាយ៉ាងណាក៏ដោយ លោកនៅតែដាក់ឱសាន្តវាទឱ្យប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតប និងអង្គុយនៅតុចរចា។

អ៊ីរ៉ង់ត្រូវបានគេនិយាយថា បានឆ្លើយតបទៅប្រទេសអូម៉ង់ថា មេដឹកនាំជាន់ខ្ពស់លោក Ayatollah Ali Khamenei ប្រឆាំងជំទាស់នឹងកិច្ចចរចាណាមួយជាមួយក្រុងវ៉ាស៊ីនតោន ប៉ុន្តែនៅតែឱ្យជាសារ។

មន្ត្រីអ៊ីរ៉ង់បានប្រាប់រ៉យទ័រថា “ទោះបីជាយ៉ាងណាក៏ដោយ យើងបានប្រាប់មន្រ្តីអូម៉ង់ថា រាល់ការវាយប្រហារប្រឆាំងអ៊ីរ៉ង់នឹងមានផលវិបាកទាំងក្នុងតំបន់ និងអន្តរជាតិ” ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top