អន្តរជាតិ

សារព័ត៌មានធំៗ របស់អាមេរិកផ្សាយថា លោក ត្រាំ អនុញ្ញាតឱ្យវាយប្រហារ ពីដែនអាកាស នៅតាមគោលដៅអ៊ីរ៉ង់ ដើម្បីសងសឹក ប៉ុន្តែគ្មានការគាំទ្រ

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអនុម័តលើការ វាយប្រហារយោធា តាមដែនអាកាស ទៅលើគោលដៅនានារបស់អ៊ីរ៉ង់ ក្នុងការសងសឹក ចំពោះការវាយប្រហារបាញ់ ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់អាមេរិក ប៉ុន្តែក្រោយមក គំនិតនេះ មិនទទួលបានការគាំទ្រ ។ នេះបើតាមកាសែត New York Times និង Washington Post បានចេញផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយដកស្រង់មន្ត្រីរដ្ឋបាលជាច្រើន ។

យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា កាសែត The Times បានដកស្រង់សម្តីមន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបដែលនិយាយថា ប្រតិបត្តិការនេះកំពុងដំណើរការ នៅក្នុងដំណាក់កាលដំបូង ដោយយន្តហោះនៅលើអាកាស ហើយកប៉ាល់ ស្ថិតនៅទីតាំង នៅពេលនោះ យន្តហោះ និងនាវា ត្រូវផ្អាកប្រតិបត្តិការវិញ។

មន្រ្តីក្រសួងការពារជាតិ មិនបានធ្វើអត្ថាធិប្បាយ នៅយប់ថ្ងៃព្រហស្បតិ៍ទេ ហើយសេតវិមានមិនបានឆ្លើយតបភ្លាមៗ ទៅនឹងសំណើរនេះ ។ កាសែតនេះបានឱ្យដឹងទៀតថា ជាងនេះទៅទៀត មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់ ស្នើកាសែត The Times ដកអត្ថបទព័ត៌មាននេះចេញវិញដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top