ព័ត៌មានជាតិ

ក្រសួងអប់រំ ឈប់ទទួលស្គាល់ វិទ្យាស្ថានអន្តរទ្វីប អាមេរិកាំង របស់លោក ឧកញ៉ា គួច ម៉េងលី

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឈប់ ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំង អគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងអប់កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា “ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមរិកកាំង ត្រូវបញ្ឈប់ធ្វើការបណ្ដុះបណ្ដាល កម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព ហើយត្រូវដោះស្រាយរាល់បញ្ហានានា ដែលនៅសេសសល់ជាមួយភាគីពាក់ព័ន្ធ ក្នុងដំណើរការរបស់វិទ្យាស្ថាននាពេលកន្លងមកឲ្យបានចប់ត្រឹមត្រូវ” ។ ដោយ នឿត សម្ផស្ស

Facebook Comments

To Top