ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការសោកស្តាយ​ បន្ទាប់ពីព្យាយាមជួយសង្គ្រោះ សត្វឈ្លូស១ក្បាល តែមិនបានសម្រេច

ព្រះសីហនុ៖ លោក ឧកញ៉ា ទៀ វិចិត្រ មានការសោកស្តែងជាខ្លាំង បន្ទាប់ពីសត្វឈ្លូស១ ក្បាល បានងាប់ ដោយសារតែមានរបួសពេញខ្លួន ខណៈដែលសត្វឈ្លូសនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងបាននាំយកមកឲ្យលោក សង្គ្រោះព្យាបាល ដើម្បីយកទៅប្រលែង ក្នុងព្រៃធម្មជាតិវិញ តែមិនបានសម្រេច ។

បើតាមលោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៏ថា សត្វឈ្លូសមួយក្បាលនេះ មានរបួសពេញខ្លួន ហើយត្រូវប្រជាពលរដ្ឋ ចាប់បាននឹងយកមកប្រគល់ជូន លោកឧកញ៉ា នៅវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសង្គ្រោះ និងព្រលែងចូលក្នុងព្រៃវិញ។ ក្រោយទទួលបាន សត្វឈ្លូសនេះពីពលរដ្ឋ លោកឧកញ៉ាទៀ វិចិត្រ ក៏បានហៅគ្រូពេទ្យសត្វ មកជួយព្យាបាល ដើម្បីសង្គ្រោះជីវិត ប៉ុន្តែពេទ្យសត្វជួយមិនបានឡើយ ដោយសារសត្វឈ្លូសនេះ មានរបួសក្នុងខ្លួនខ្លាំង ដែលតាមពលរដ្ឋថា សត្វឈ្លូសនេះ ពេលជួបមនុស្ស វាភយ័ប្រឹងរត់ បុកប៉ះដើមឈើ និងវត្ថុរឹងផ្សេងៗទៀត មុននឹងពលរដ្ឋ នាំយកមកប្រគល់ជូន លោកឧកញ៉ា។

ក្រោយព្យាបាល មិនបានជោគជ័យ នៅរសៀលថ្ងៃដដែរនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ចែងអោយក្រុមការងារ នាំយកសពសត្វឈ្លូសនេះទៅកប់ ជាមួយនឹងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះបាន៕ ដោយ៖ ដារាត់

Facebook Comments

To Top