អន្តរជាតិ

ជនជាតិអាមេរិក ស្លាប់កើនដល់ ៩នាក់ហើយ នៅក្នុងរមណីយដ្ឋានតែមួយ ក្នុងប្រទេសដូមីនីក

បរទេស: CNN ចេញផ្សាយនៅថ្ងៃពុធ ទី១៩ ខែមិថុនានេះបានឲ្យដឹងថា ការស្លាប់របស់ជនជាតិអាមេរិក នៅក្នុងប្រទេសដូមីនីក បានកើនឡើងដល់៩នាក់ហើយ មកដល់ពេលនេះទាំងដែល មិនទាន់អាចបញ្ជាក់មូលហេតុ ប្រាកដនៃការស្លាប់ទាំងនោះ នៅឡើយក្តី។

បុរសដែលមានឈ្មោះថា Joseph Allen ក្នុងវ័យ៥៥ឆ្នាំ ត្រូវបានគ្រួសាររបស់គេបញ្ជាក់ថា បានបាត់បង់ជីវិត កាលពីសប្តាហ៍មុនទាំងដែលបុរសរូបនេះ ទើបតែបានទទួលលិខិត សុខភាពពីពេទ្យថា សុខភាពរបស់គាត់គឺ ល្អប្រសើរទាំងអស់ក្តី។ ក្នុងនាមជាអ្នកបណ្តុះបណ្តាលម្នាក់ ក្នុងអំឡុងពេលស្នាក់នៅទីនោះ គេជឿជាក់គាត់បានទទួលទានអាហារ នៃកម្មវិធីបុណ្យបែបសាសនា Ramadan ផងដែរ។

គាត់បានដេកស្លាប់នៅក្នុងបន្ទប់ សណ្ឋាគារកាលពីសប្តាហ៍មុន និងបានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍ ជនជាតិអាមេរិកដែលបានស្លាប់ នៅក្នុងរមណីយដ្ឋានតែមួយ នៃប្រទេសដូមីនីកកើនឡើងដល់ ៩នាក់ ហើយក្នុងរយៈពេល ១៣ខែចុងក្រោយ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ច្បាស់ ពីស្ថានភាពជំងឺច្បាស់លាស់ឡើយ ៕

ប្រែសម្រួល: ស៊ុន លី

Facebook Comments

To Top