អន្តរជាតិ

អាមេរិកបើកទ្វារ ចំពោះកិច្ចចរចាជុំវិញរឿងនាវា Wise Hornest ជាមួយកូរ៉េខាងជើង

បរទេស៖ សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង អាចនឹងចង់ធ្វើការចរចាគ្នា អំពីការដោះដូរនាវាដែលត្រូវចាប់ទុក ដើម្បីដោះស្រាយភាពតានតឹង បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសយកនាវា Wise Honest នេះបើយោងតាមសេចក្តីរាយការណ៍ថ្មីមួយ ដែលចេញផ្សាយនៅពេលថ្មីៗនេះ។

វិទ្យុអាស៊ីសេរីបានរាយការណ៍ថា មន្ត្រីនៅក្រសួងការបរទេសអាមេរិក បានប្រាប់ទីប្រឹក្សារបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Chung-in ថា រដ្ឋបាលរបស់លោក ត្រាំ គឺបានត្រៀមខ្លួនរួចរាល់ជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ដែលមានអំណោយផលល្អ។

គួរបញ្ជាក់ថា នៅក្នុងខែឧសភា កូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបំពានច្បាប់អន្តរជាតិ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានរឹបអូសយកនាវាពាក់ទង់ជាតិកូរ៉េខាងជើង ដែលត្រូវឃុំរក្សាទុកនៅប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០១៨មក៕ ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top