អន្តរជាតិ

កូរ៉េខាងត្បូងស្នើឲ្យមាន ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង លើកទី៣

បរទេស៖ រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក Kim Yeon-chul នៅថ្ងៃពុធនេះ បានស្នើឲ្យមានជំនួបកំពូលលើកទី៣ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយធ្វើការសង្កត់ធ្ងន់អំពីសារៈសំខាន់នៃកិច្ចពិភាក្សាលំដាប់ការងារ ដើម្បីធានាថា ជំនួបថ្មីនឹងនាំទៅរកជំហានលុបបំបាត់នុយក្លេអ៊ែ។

លោក Kim Yeon-chul តាមសេចក្តីរាយការណ៍ បានធ្វើការថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុងទម្រង់សន្តិសុខមួយ ដែលក្រសួងរបស់លោករៀបចំធ្វើឡើង ដោយលោកមានប្រសាសន៍ថា លោកជឿជាក់ថា ប្រទសកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក កំពុងតែត្រៀមរៀបចំផែនការចរចាគ្នាថ្មី ដោយផ្អែកលើការវាយតម្លៃអំពីលទ្ធផលនៃជំនួបកំពូលក្នុងខែកុម្ភៈនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងគ្នា។

យោងតាមទីភ្នា់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០១៩ បានឲ្យដឹងថា លោករដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូងរូបនេះ បាននិយាយដូច្នេះថា “ចំនួននៃ ការប្រឹងប្រែងនិងពេលវេលាពិតប្រាកដ គឺត្រូវការជាចាំបាច់ ដើម្បីធ្វើឲ្យភាពខុសគ្នាស្តីពីបញ្ហាបច្ចេកទេសថយចុះ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការពិភាក្សាគ្នាជាថ្មីម្តងទៀត”៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top