នយោបាយ

សម្ដេច ទៀ បាញ់៖ ជនមួយក្តាប់តូចតែង ប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើន ដែលទទួលបានយ៉ាងលំបាក ទាំងពួកគេមិនរួមចំណែកស្វែងរក

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិបានលើកឡើងថា មានជនមួយក្តាប់តូច តែងប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿង ដែលទទួលបានយ៉ាងលំបាក ទាំងដែលមិនបានរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងជំរុញការអភិវឌ្ឍ ។

សម្ដេច ទៀ បាញ់ បានសរសេរនៅក្នុងបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះថា តាមរយៈ សន្តិភាព កម្ពុជាបានអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឲ្យជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពសម្បូរសប្បាយ រហូតធ្វើឲ្យមនុស្សមួយចំនួន បំភ្លេចអស់នូវរាល់ការលំបាក និងទុក្ខវេទនាគ្រប់បែបយ៉ាង ទម្រាំមានថ្ងៃនេះ។

សម្ដេចបន្តថា” មិនតែប៉ុណ្ណោះ មានជនមួយក្តាប់តូច តែងប៉ុនប៉ងបំផ្លាញសន្តិភាព និងភាពរីកចម្រើនរុងរឿងដែលយើង ទទួលបានយ៉ាងលំបាក ដោយហេតុថា គេមិនដែលបានរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងជំរុញការអភិវឌ្ឍ ទើបគេមិនយល់អំពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍដែលបានមកពីការលះបង់ សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្តរបស់វីរជនយើង”៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top