អន្តរជាតិ

ជំងឺប៉េស្តជ្រូកអាហ្រ្វិក បង្ខំឱ្យវៀតណាម សម្លាប់ជ្រូកអស់ជាង ២លាន៦សែនក្បាលចោល

ហាណូយ៖ គ្រាន់តែទីក្រុងហាណូយតែមួយ គឺបានសម្លាប់សត្វជ្រូកចំនួន ៣៨៧.៥០០ក្បាល ដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ឬស្មើនឹង ២០,៧ ភាគរយ នៃចំនួនសត្វជ្រូកសរុបរបស់ទីក្រុង។ បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀណាម បានឱ្យដឹងថា សត្វជ្រូកជាង ២,៦លានក្បាល ត្រូវបានគេសម្លាប់នៅទូទាំងប្រទេស ដើម្បីបញ្ឈប់ការរីករាលដាលមេរោគនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបាន កើតឡើងក្នុងខេត្តចំនួន ៥៥ ក្នុងចំណោមទីក្រុងនិងខេត្តចំនួន ៦៣ របស់ប្រទេសក្នុងនោះមានទីក្រុងធំ ៗ ទាំងអស់។

សូមជម្រាបថា ចំនួនជ្រូកដ៏ច្រើន ត្រូវបានសម្លាប់នៅក្នុងស្រុក Sóc Sơn ចំនួន ៦៥.៩៨៣ក្បាល , នៅ Đông Anh ចំនួន ៣៨.៨៩៤ក្បាល , នៅ Quốc Oai ចំនួន ២៨.៥០៣ក្បាល និងនៅ Chương Mỹ សម្លាប់ជ្រូកអស់ចំនួន ២៦.៣៣៧ក្បាល៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top