អន្តរជាតិ

រដ្ឋមន្ត្រីស្តីទី ក្រសួងការពារសហរដ្ឋអាមេរិក ប្រកាសនឹងចុះចេញពី មុខតំណែងនៅថ្ងៃទី២៣ មិថុនា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះថា លោក លោក Patrick Shanahan រដ្ឋមន្ត្រីការពារជាតិស្តីទី នឹងលាលែងពីតំណែង នៅថ្ងៃទី២៣ ខែមិថុនា ដោយប្រគល់តួនាទីនេះ ដល់លេខាធិការកងទ័ព គឺលោក Mark Esper ដែលកាន់មុខតំណែង នៅមន្ទីរបញ្ចកោណ ។

មន្ទីរបញ្ចកោណបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា “រដ្ឋមន្ត្រីស្តីទីនឹងលាលែងពី តំណែងជាអនុរដ្ឋមន្ត្រីដែល មានប្រសិទ្ធភាពនាពាក់កណ្តាល អធ្រាត្រនាថ្ងៃទី២៣ ខែមិថុនា” ។

សូមបញ្ជាក់ថា ការផ្លាស់ប្តូរអំណាចបានកើតឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោក Shanahan បានដកហូតតំណែង របស់លោកជារដ្ឋមន្ត្រីការពារជាតិ ដោយបានលើកឡើងពីបញ្ហាគ្រួសារ ។

លោក ត្រាំ បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter Trump ថា លោក នឹងតែងតាំងលោក Esper ធ្វើជារដ្ឋមន្រ្តីការពារជាតិស្តីទី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top