ព័ត៌មានជាតិ

ស្ថានទូត អាមេរិក ប្រចាំ កម្ពុជា បន្ត វាយប្រហារ ចិន តាម រយៈ បណ្ដាញ សង្គម ហ្វេសប៊ុក

ភ្នំពេញ :ស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំ កម្ពុជា នៅថ្ងៃទី១៩មិថុនា នេះបានបន្តវាយប្រហារប្រទេសចិន តាមរយ:បណ្ដាញ ទំនាក់ទំនង សង្គម ហ្វេសប៊ុក ។

យោងតាម បណ្ដាញ សង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានឲ្យ ដឹងថា “នៅក្នុងពេលថ្មីៗនេះ មានការ ពិភាក្សាគ្នាច្រើន ស្តីពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ស្តីពីបញ្ហាសំខាន់ៗ ទាំងនេះគឺសកម្មភាពដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងតែធ្វើ និងមូលហេតុនៃការធ្វើនេះ ដើម្បីជំរុញលក្ខណៈស្មើភាពត្រឹមត្រូវសំរាប់ការធ្វើមុខជំនួញនៅប្រទេសចិន និងដើម្បីលើកទឹកចិត្តអោយប្រទេសចិនគោរពតាមច្បាប់ទំលាប់អន្តរជាតិ ដែលខ្លួនបានយល់ព្រមធ្វើតាម”៕

Facebook Comments

To Top