អន្តរជាតិ

កូរ៉េខាងត្បូង ផ្តល់ជំនួយច្រើន បំផុតឲ្យកូរ៉េខាងជើង ស្របពេលកង្វះខាត ស្បៀងអាហារ

បរទេស៖ កូរ៉េខាងត្បូង ទើបបានផ្តល់ការ បរិច្ចាគចំណីអាហារ និងជំនួយដ៏ធំបំផុតរបស់ខ្លួន គិតចាប់តាំងពី ឆ្នាំ២០០៨មក ឲ្យដល់កម្មវិធីជំនួយ អង្គការសហប្រជាជាតិ នៅក្នុងប្រទេសកូរ៉េខាងជើង ស្របពេលមានការព្រមានថា ត្រូវការប្រាក់រាប់លានដុល្លារបន្ថែមទៀត សម្រាប់ បំពេញភាពខ្វះខាត ចំណីអាហារ។

ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើតាមការសន្យា ដែលថានឹងបរិច្ចាគប្រាក់៤,៥លានដុល្លារ ឲ្យដល់កម្មវិធីចំណីអាហារពិភពលោក របស់អង្គការសហប្រជាជាតិ និងបានប្រកាសថា ខ្លួនក៏នឹងផ្តល់អង្ករ៥០.០០០ តោន សម្រាប់ការបញ្ជូនទៅឲ្យប្រទេសជិតខាងនៅ ភាគខាងជើងរបស់ខ្លួនផងដែរ ។

គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនកំពុងតែប្រឈមមុខនឹងគ្រោះរាំងស្ងួត ហើយទីភ្នាក់ងារផ្តល់ជំនួយ អង្គការសហប្រជាជាតិបាននិយាយថា ផលិតកម្មអាហារ បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមិញ ធ្វើឲ្យប្រជាជនកូរ៉េខាងជើងជាង១០លាននាក់ ស្ថិតនៅក្នុងហានិភ័យ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top