អន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ថា អ្នកនយោបាយ ដែលប្រឆាំងនឹងអ៊ីរ៉ង់ គឺជាក្រុមអ្នកនយោបាយដែល គ្មានបទពិសោធន៍

បរទេស៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិកកាល ពីមុនបានប្រកាសពីការ បញ្ជូនកងទ័ពបន្ថែម ទៅតំបន់មជ្ឈឹមបូព៌ា ក្រោយពីការវាយប្រហារ លើនាវាដឹកប្រេងពីរគ្រឿងនៅក្នុង ឈូងសមុទ្រអូម៉ង់ កាលពីសប្តាហ៍មុន ដែលអាជ្ញាធរអាម៉េរិក បានបន្ទោសភ្លាមៗទៅលើអ៊ីរ៉ង់។ ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានថ្លែងនៅក្នុងសុន្ទរកថា ដែលផ្សាយដោយទូរទស្សន៍ រដ្ឋសាធារណរដ្ឋអ៊ីស្លាមថា នឹងមិនធ្វើសង្រ្គាមប្រឆាំង នឹងប្រជាជាតិណាមួយឡើយ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Rouhani ថា អ្នកនយោបាយដែលប្រឆាំងនឹងអ៊ីរ៉ង់គឺជាក្រុម អ្នកនយោបាយដែលគ្មាន បទពិសោធន៍។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍នាវាដឹកប្រេង ពីរគ្រឿងទី១ឈ្មោះ – Kokuka Courageous និងទី២គឺ Front Altair – ត្រូវបានគេរាយការណ៍ថា បានរងនូវការវាយប្រហារនៅក្នុងឈូង សមុទ្រអូម៉ង់នៅក្បែរច្រកសមុទ្រ Hormuz។ សហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់ចោទ ប្រកាន់អ៊ីរ៉ង់ពីបទ បំផ្លាញនាវាទាំងនោះ។

បន្ទាប់ពីហេតុការណ៍នេះ កើតឡើង លោកប្រធានាធិបតីសហរដ្ឋអាមេរិច លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យដាក់ពង្រាយ នាវា USS Mason, នាវាពិឃាដឈ្មោះ Arleigh Burke ទៅកាន់តំបន់នោះ ដោយពង្រីកវត្តមានកងទ័ព សហរដ្ឋអាមេរិកនៅក្នុងតំបន់៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top