អន្តរជាតិ

វៀតណាមរំពឹងថា នឹងនាំផ្លែគូលែន ៧ម៉ឺនតោន ទៅចិន ក្នុងឆ្នាំ២០១៩នេះ

បរទេស៖ មន្រ្តីនៃមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Bac Giang បាននិយាយថា ផ្លែគូលែន ត្រូវបានលក់ទៅឱ្យឈ្មួញចិន ក្នុងតម្លៃពី ៣ម៉ឺន ទៅ ៦ម៉ឺនដុង (១,៣ ទៅ ២,៦ដុល្លារ) ក្នុងមួយគីឡូក្រាម អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ។ ពួកគេបានបន្ថែមថា តម្លៃផ្លែគូលែន មានស្ថេរភាពនៅរដូវកាលនេះ ជួនកាលឡើងដល់ ៧ ម៉ឺនដុង (៣ ដុល្លារ) ទៀតផង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Cao Van Hoan អនុប្រធាន នៃគណៈកម្មាធិការប្រជាជនស្រុក Luc Ngan បាននិយាយថា ខេត្ត Bac Giang ជាតំបន់ ដែលមានការដាំដុះផ្លែគូលែនច្រើន «តម្លៃពី ២៥.០០០-៥០.០០០ដុង (១,១ ទៅ ២,១ដុល្លារ) ក្នុងមួយគីឡូក្រាមដោយអាស្រ័យលើគុណភាព ប៉ុន្តែអាចឡើងដល់ ៧០.០០០ ដុង (៣ដុល្លារ) ។ ជាមធ្យមតម្លៃផ្លែគូលែន គឺខ្ពស់ជាង ២ដង។

ស្ថិតិដែលចងក្រង ដោយក្រុមប្រឹក្សាគ្រប់គ្រង សេដ្ឋកិច្ចតំបន់ច្រកទ្វារព្រំដែន Dong Dang-Lang Son បង្ហាញថា វៀតណាមបាននាំចេញផ្លែគូលែន ជិត ៥០.០០០តោន ទៅប្រទេសចិនក្នុងរដូវនេះ។ ក្រុមប្រឹក្សាភិបាលបានឱ្យដឹងថា វៀតណាមរំពឹងថា នឹងនាំចេញផ្លែគូលែននេះ ប្រហែល ៧០.០០០ តោនទៅប្រទេសចិនក្នុងឆ្នាំ ២០១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top