សុខភាព

គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារខេត្ត យូម៉ាកាតា ប្រទេសជប៉ុន រហូតដល់កម្រិត៦,៧រ៉ិចទ័រ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានកែសម្រួលទំហំ នៃការរញ្ជួយដី ដែលបានវាយប្រហារ នៅខេត្តយូម៉ាកាតា កាលពីល្ងាចថ្ងៃអង្គារ៍ដល់៦,៧រ៉ិចទ័រ ដោយមានការបញ្ជាក់ ឲ្យដឹងអំពីរលកយក្សស៊ូណាមិ ផងដែរ ។

ទីភ្នាក់ងារ JMA បានឱ្យដឹងថា ការរញ្ជួយត្រូវបានគេប៉ាន់ប្រមាណថា មានទំហំ៦,៨រ៉ិចទ័រ នៅពេលដែលវាបានវាយប្រហារ នៅភាគខាងជើង នៃប្រទេសជប៉ុន កាលពីយប់ថ្ងៃអង្គារនោះ ។

ការប្រឹក្សាយោបល់ ពីរលកយក្សស៊ូណាមិ ដែលបានចេញនៅតាមតំបន់ឆ្នេរ នៃបណ្តោយតំបន់ឆ្នេរសមុទ្រ នៃខេត្ត Yamagata, Niigata និង Ishikawa ត្រូវបានលើកឡើងឲ្យដឹង នៅម៉ោងប្រហែល១និង២នាទីព្រឹកម៉ោង ក្នុងស្រុក នៅថ្ងៃពុធនេះ (ម៉ោងនៅថ្ងៃពុធ) ដោយទីភ្នាក់ JMA ។

ទីភ្នាក់ងារឧតុនិយមបាននិយាយថា មិនមានការភ័យខ្លាច ចំពោះការខូចខាត ដោយរលកយក្សស៊ូណាមិ នោះទេ។ រលកស៊ូណាមិ តូចដំបូងបានទៅដល់កោះអាវ៉ាស៊ីម៉ា (Niagata) នៅនីយហ្គាតាម៉ោង១១និង០៥នាទី ។

JMA បាននិយាយថា កាលពីវេលាម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ (ត្រូវនឹងម៉ោង១៤និង០៥នាទីម៉ោងសកល) និងក្រោយមក បានមកដល់ឆ្នេរសមុទ្រ Sakata ក្នុងខេត្ត Yamagata ។

ការរញ្ជួយដីនេះបានកើតឡើង នៅវេលាម៉ោង១០និង២២នាទីយប់ម៉ោង ក្នុងស្រុកកាលពីថ្ងៃអង្គារ (ត្រូវនឹងម៉ោង១៣និង២២នាទីម៉ោងសកល) ជាមួយនឹងចំណុចកណ្តាល របស់វានៅរយៈទទឹង៣៨,៦ដឺក្រេប៉ែកខាងជើង និងបណ្តោយ១៣៩.៥ដឺក្រេប៉ែកខាងកើត និងមានជម្រៅប្រហែល១៤គីឡូម៉ែត្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top