នយោបាយ

លោក សយ សុភាព៖ ១០០ឆ្នាំ ចុងក្រោយវៀតណាម មានវត្តមាន ៣ដងនៅកម្ពុជា (មានវីដេអូ)


ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព័ត៌មាន លើកញ្ចក់ទូរទស្សន៍ BTV បានលើកឡើងថា ១០០ឆ្នាំចុងក្រោយនេះ វៀតណាម មានវត្តមាន ៣ដងនៅកម្ពុជា គឺនៅមុនសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ នៅឆ្នាំ១៩៧០ ដែលកម្ពុជាបានផ្ដល់ ជម្រកឲ្យទាហានវៀតណាមឆ្លងកាត់ និងនៅក្នុងឆ្នាំ១៩៧៩ ក្នុងពេលដែលកងទ័ពវៀតណាម មកជួយវាយផ្ដួលរំលំរបប ប្រល័យពូជសាសន៍ខ្មែរក្រហម តាមរយៈការអំពាវនាវរបស់រណសិរ្ស រំដោះជាតិ២ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ។

តាមរយៈបទអត្ថាធិប្បាយ លើកញ្ចក់ទូរទស្សន៍ BTV នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយយោងតាមកត្តាប្រវត្តិសាស្រ្ត និងឯកសាររបស់វៀតណាម លោក សយ សុភាព បានថ្លែងបញ្ជាក់ថា “នៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា រយៈពេល ១០០ឆ្នាំចុងក្រោយនេះ វៀតណាមមានវត្តមាន ក្នុងប្រទេសកម្ពុជាយើង បីដងនៅមុនពេល សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ម្ដងនៅឆ្នាំ១៩៧០ ដោយសារសង្រ្គាមវៀតណាម កម្ពុជាបានផ្ដល់ជម្រកឲ្យទាហានវៀតណាម ឆ្លងកាត់ហើយនិងនៅឆ្នាំ១៩៧៩ វត្តមានកងទ័ពវៀតណាម និងថ្នាក់ដឹកនាំវៀតណាមមួយចំនួន ដើម្បីមកជួយផ្ដល់រំលំរបបខ្មែរក្រហម “។

សូមរំលឹកថា វត្តមានកងទ័ពនិងថ្នាក់ដឹកនាំ វៀតណាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ ដល់១៩៨៩ រយៈ៣៩៣៩ថ្ងៃ មានជាង ២០ម៉ឺននាក់ ក្នុងនោះរួមមានថ្នាក់ ការិយាល័យ ៤នាក់ សមាជិកមជ្ឈឹម ៩នាក់ ឧបនាយករដ្ឋមន្រ្តី ២នាក់ អនុរដ្ឋមន្រ្តីគ្រប់ក្រសួង ៣០នាក់ សមាជិកគណៈខេត្ត ៥៤នាក់ និងកងទ័ពចំនួន ២០០០០០នាក់ ព្រមទាំងស្លាប់ និងរបួស ១០០០០០នាក់ ៕

  

Facebook Comments

To Top