អន្តរជាតិ

ក្តៅៗ! មូលដ្ឋានទ័ពរបស់អាមេរិក នៅទឹកដីអ៊ីរ៉ាក់ រងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត ចំនួន៣គ្រាប់

អ៊ីរ៉ាក់៖ កាសែត The Washington Post បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា មូលដ្ឋានយោធាអ៊ីរ៉ាក់ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធភាពសម្ព័ន្ធមិត្ត ត្រូវបានឈរជើង ត្រូវបានកំណត់គោលដៅ ដោយការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតមួយ ខណៈដែលមន្ទីរបញ្ចកោណ បានចេញរូបភាពថ្មី ដែលបង្ហាញថា អ៊ីរ៉ង់នៅពីក្រោយ ការវាយប្រហារថ្មីៗនេះ ទៅលើនាវាដឹកប្រេង នៅក្នុងឈូងសមុទ្រ អូម៉ង់ ។

ប្រព័ន្ធសន្តិសុខ សុវត្ថិភាពផ្លូវការរបស់អ៊ីរ៉ាក់ បានរាយការណ៍ កាលពីថ្ងៃចន្ទថា “កាលពីពេលកន្លងទៅ គ្រាប់រ៉ុកកែតចំនួន៣ គ្រាប់ Katyusha បានធ្លាក់នៅជំរុំ Taji” ដែលជាជំរំយោធាមួយ ដែលគេស្គាល់ថា ជាជំរំ ឃុកឃីដែលមានទីតាំងប្រហែល ១៧ម៉ាយ ស្ថិតនៅភាគខាងជើង នៃក្រុងបាដាដ ។ ការវាយប្រហារជាក់ស្តែងនេះ បានកើតឡើងតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអ្នកវាយប្រហារ ដែលមិនស្គាល់បានបាញ់គ្រាប់រ៉ុក្កែត នៅឯមូលដ្ឋានអាកាស នៅក្រុង Balad នៅអ៊ីរ៉ាក់ ដែលមានបុគ្គលិកយោធាអាមេរិក មានវត្តមាននៅទីនោះ ។

គ្មានការខូចខាតណាមួយ ត្រូវបានគេរាយការណ៍ នៅក្នុងការវាយប្រហារលើកមុននោះទេ ទោះបីជាប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធព័ត៌មានបាននិយាយថា ព័ត៌មានលម្អិត នឹងត្រូវបានបង្ហាញ អំពីឧបទ្ទវហេតុចុងក្រោយបំផុត ដែលបានកើតឡើង ចំពេលមានភាពតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើម ដកចេញកិច្ចសន្យារបស់ខ្លួន សម្រាប់ឆ្នាំ២០១៥ គឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ដែលសេតវិមាន បានដកចេញទាំងស្រុង កាលពីមួយឆ្នាំមុន ។

សេចក្តីសម្រេចចិត្ត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចាកចេញ ពីកិច្ចព្រមព្រៀងនេះ បើទោះបី ជាវានៅតែត្រូវបានគាំទ្រ ដោយអ៊ីរ៉ង់ក៏ដោយ ក៏ប្រទេសចិន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចក្រភពអង់គ្លេស ត្រូវបានអមដំណើរ ដោយយុទ្ធនាការ “ការបង្ខិតបង្ខំជាអតិបរមា” នៃការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹង ដែលបានធ្វើឡើង ដើម្បីធ្វើឱ្យប៉ះពាល់ ដល់សាធារណរដ្ឋឥស្លាម សេដ្ឋកិច្ចនេះមួយនេះ ។

នៅពេលដែលក្រុងតេហរ៉ង់ បានច្រានចោលការព្រមាន របស់ក្រុងវ៉ាស៊ីនតោន អំពីការគំរាមកំហែង ដែលបង្កឡើង ដោយកងកម្លាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅមជ្ឈឹមបូព៌ា ឧបទ្ទវហេតុថ្មីៗនេះ បានកើតឡើងចេញពីតំបន់នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top