អន្តរជាតិ

ការជួញដូរ ផ្សារភាគហ៊ុន របស់កូរ៉េខាងត្បូង កើនឡើងខ្ពស់នៅព្រឹកនេះ

សេអ៊ូល៖ ផ្សារភាគហ៊ុន របស់កូរ៉េខាងត្បូង បានបន្តធ្វើពាណិជ្ជកម្មខ្ពស់ជាងមុន នៅព្រឹកថ្ងៃអង្គារនេះ ខណៈស្ថាប័នបានទិញភាគហ៊ុនតម្លៃទាប បន្ទាប់ពីបានធ្លាក់ចុះរយៈពេល ៤វគ្គ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

សន្ទស្សន៍ផ្សារហ៊ុន Composite របស់កូរ៉េបានកើនឡើង ១១,១៤ពិន្ទុឬ ០,៥៣ភាគរយ ដើម្បីឈានដល់ ២,១០១,៨៧ក្នុងម៉ោង ១១ និង២០នាទីព្រឹកនេះ។

ទីផ្សារហ៊ុន Samsung Electronics កើន ១,៣៧ភាគរយនិង LG Electronics កើន ១,១២ភាគរយ។ ក្រុមហ៊ុនផលិតរថយន្ត បានបន្តធ្វើពាណិជ្ជកម្មខ្ពស់ ដោយក្រុមហ៊ុន Hyundai Motor បានកើនឡើង ០,១១ភាគរយ និងក្រុមហ៊ុន Kia Motors កើនឡើង ១,៤២ភាគរយ។ ហើយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់រថយន្ត Hyundai Mobis បានកើនឡើង ១,១៣ភាគរយ។

ភាគហ៊ុនសំណង់បានធ្លាក់ចុះ ដោយក្រុមហ៊ុន Hyundai Engineering & Construction បានធ្លាក់ចុះ ០,៧៤ភាគរយ និងឧស្សាហកម្ម Daelim ធ្លាក់ចុះ ០,៤២ ភាគរយ៕ ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top