អន្តរជាតិ

កូរ៉េខាងត្បូង៖ ជំនួបកំពូលអន្តរកូរ៉េ មិនមែនជាកត្តាចាំបាច់ទេ មុនកិច្ចប្រជុំ G-20 នោះទេ

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានទម្លាក់ការរំពឹងទុករបស់ខ្លួន សម្រាប់កិច្ចប្រជុំកំពូល អន្តរកូរ៉េផ្សេងទៀត នៅថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង និងក្រុងព្យុងយ៉ាង បានប្រកាស ការប្រជុំកំពូលទ្វេរភាគី នៅសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ចូលរួមក្នុងវេទិការ Oslo នៅក្នុងរដ្ឋធានីណ័រវេស កាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូ លោកមូន ជេអ៊ីន បានសម្តែងនូវបំណងប្រាថ្នារបស់លោក ដើម្បីជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ម្តងទៀត មុនពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង នៅចុងខែមិថុនា។

លោក ត្រាំ នឹងមានវត្ដមាន នៅក្នុងតំបន់អាស៊ីភាគឦសាន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ច G-20 ដែលនឹងធ្វើឡើង នៅអូសាកាប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែមិថុនា ហើយលោក ត្រូវបានរំពឹងទុក យ៉ាងទូលំទូលាយថា នឹងធ្វើដំណើរ ទៅកាន់ទីក្រុងសេអ៊ូល តាមផ្លូវត្រឡប់ទៅប្រទេស របស់លោកវិញ៕ ដោយ ៖ ឈូក បូរ៉ា

Facebook Comments

To Top