នយោបាយ

នាយករដ្ឋមន្រ្តី ថ្វាយព្រះសព្ទសាធុការ ពរជ័យ ចំពោះសម្តេចម៉ែ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា

ភ្នំពេញ៖ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ គម្រប់ខួប៨៣ យាងចូល៨៤ ព្រះវស្សា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាព្រមទាំងកូន ចៅ ចៅទួត និង មន្ត្រីរាជការទូទាំងប្រទេស ព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង។

សម្តេចតេជោក៏បាន សូមឲ្យព្រះអង្គទ្រង់ ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុត សម្រាប់ប្រជារាស្រ្តទូទាំងប្រទេស ៕

Facebook Comments

To Top