ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់ បញ្ហាលាងលុយកខ្វក់ តាមច្រកព្រំដែន ចៀសវាងអន្តរជាតិ ចាត់ទុកកម្ពុជា ជាប្រទេសកខ្វក់ (មានវីដេអូ)


ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានណែនាំឲ្យភាគី ពាក់ព័ន្ធរួមគ្នាទប់ស្កាត់ បញ្ហាលាងលុយកខ្វក់ និងសុំឲ្យយកចិត្តទុកដាក់ ត្រួតពិនិត្យ តាមច្រកព្រំដែន ចៀសវាងអន្តរជាតិ ចាត់ទុកកម្ពុជា ជាប្រទេស លាងលុយកខ្វក់ ។

ក្នុងឱកាសអញ្ជើញ ប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ នៅថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០១៩សម្ដេច ស ខេងបានមានប្រសាសន៍ថា បញ្ហាលាងលុយ សុំឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ត្រួត ពិនិត្យតាមច្រក ព្រំដែនទាំងឡាយ ។

រដ្ឋមន្ត្រីមហាផ្ទៃបន្តថា “ បញ្ហាលុយកខ្វក់នេះ បើកាលណាគេចាត់ទុកថាកម្ពុជា ជាប្រទេសលាងលុយ ជាប្រទេសកខ្វក់ លាងលុយខ្មៅនឹងអន្តរាយធំណាស់ ប្រព័ន្ធធនាគារយើង ខូចអស់ធនាគារឯកជន ធនាគាររដ្ឋនិង គឺវាអត់គេអត់ជឿទុកចិត្តបាន អីចឹងបញ្ហានេះ កុំមើលស្រាល អ្នកដែលបានផលប្រយោជន៍ ចេះតែខំលួចធ្វើចឹងអត់ បានទេចឹងត្រូវទប់ស្កាត់ ជូនអីវាយកតាមព្រលាន យន្តហោះមិនបាន ដោយយើងត្រួតពិនិត្យវាយក តាមច្រកដីគោកហើយមានវិធីផ្សេងៗទៀត គឺត្រូវរួមគ្នា” ។

សូមរំលឹកថា កន្លងមកកម្ពុជាបានចាប់ខ្លួនជនបរទេស ដែលនាំយកលុយឆ្លងដែនចូលមកកម្ពុជា ដោយខុសសច្បាប់តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានមួយចំនួនផងដែរ ៕

ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top