ព័ត៌មានជាតិ

បំបែកសំណុំរឿង​ ចាប់ជម្រិតនៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិន១២នាក់ រំដោះជនគ្រោះ ៣នាក់

បន្ទាយមានជ័យ៖ ក្រុមសង្គមងងឹត ជនជាតិចិន២ក្រុម បានធ្វើសកម្មភាព ចាប់បង្ខាំងមនុស្ស (ជនជាតិចិន) ធ្វើទារុណកម្ម ជម្រិតទាប្រាក់ ពីសាច់ញាតិ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងបង្ក្រាប និងឃាត់ខ្លួន ជនល្មើសបានជាច្រើននាក់ យកសួរនាំ ។

លោក អេង លីហួ អធិការង ផែនគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួន ជនសង្ស័យជនជាតិចិន បាន១២នាក់ និងបានជួយរំដោះ ជនរងគ្រោះជនជាតិចិន បានចំនួន៣នាក់។ ករណីចាប់ជ្រុងនេះ គឺជនជាតិចិន ចាប់ជនជាតិចិន ដូចគ្នាបង្ខាំងទុក ធ្វើទារុណ ក្រោយពីពួកគេ មានទំនាស់រឿងលុយកាក់ ។

លោក ព្រហ្ម ពិសិដ្ឋ អធិការងផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យជនជាតិចិន ទាំងនោះ ត្រូវបានឃាត់ខ្លួន បណ្តោះអសន្ន ដើម្បីសួនាំ។

ជនសង្ស័យទាំងនោះរួមមាន ទីតាំងទី១ ឃាត់ខ្លួនជនជាតិចិន៦នាក់ នៅផ្ទះសំណាក់សុផលថាវី 1. He wu jun អាយុ 30ឆ្នាំ 2. Liu Meng Hui អាយុ 25ឆ្នាំ3. Zhang Hang អាយុ 22ឆ្នាំ 4. He. Fan អាយុ 25ឆ្នាំ 5. Miao Yun. អាយុ 20ឆ្នាំ
6. Li hong Fu អាយុ 24ឆ្នាំ រំដោះបានជនរងគ្រោះម្នាក់ឈ្មោះ Du Xing yun ភេទ ប្រុស។ ទីតាំងទី២ ឃាត់បានជនសង្ស័យ៦នាក់ បន្ថែមទៀត 1. Wang gua quan អាយុ 22ឆ្នាំ 2. Yang Zhao. អាយុ 24ឆ្នាំ 3. Mang Chao. អាយុ 27ឆ្នាំ 4. Yang Tian. អាយុ 31ឆ្នាំ 5. Lie Yu Hang. អាយុ 22 ឆ្នាំ 6. Ding chun. អាយុ 18ឆ្នាំ រំដោះបានជនរងគ្រោះ ២នាក់ 1. Tuli Gule អាយុ 18ឆ្នាំ 2. Tian gang អាយុ 36ឆ្នាំ។

ពាក់ពន្ធ័ករណីខាង លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបខាងលើ គឺធ្វើឡើងក្រោយពីមាន សាច់ញាតិជនរងគ្រោះ នៅប្រទេសចិន បានប្តឹងចូលអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ឲ្យជួយអន្តរាគន៍ថា សាច់ញាតិរបស់ខ្លួន ត្រូវបានគេចាប់បង្ខាំងទុក វាយដំប្រើហឹង្សា និងបានផ្ញើរវីដេអូរ ឲ្យពួកគាត់មើល ហើយតម្រូវឲ្យវេលុយ ទៅឲ្យពួកគេក្នុងចំនួនច្រើន។

លោកបន្តថា ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីច្បាប់ ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជាអាជ្ញារង អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ និងកំលាំងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ចុះបើកការស្រាវ ទើបនៅវេលាម៉ោង16.០០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគារ សុផលថាវី បន្ទប់លេខ ២៣B និងផ្ទះសំណាក់ លី ហ៊ូវ បន្ទប់១០៣,១០៤,១០៩ បានឃាត់ខ្លួនជនសង្ស័យ​ ជនជាតិចិនចំនួន ១២នាក់ ដំដោះជនរងគ្រោះ បាន៣នាក់។

បច្ចុប្បន្នជនរងគ្រោះចិន ចំនួន០៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅគ្លីនិកនគរាជ។ រីឯសង្ស័យជនជាតិទាំង១២នាក់ ត្រូវបានបានសមត្ថកិច្ចឃុំខ្លួន បណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕​ ដោយ៖ ប៊ុន សំណាង

Facebook Comments

To Top