កីឡា

ជើងក្លាំង ៥ក្រុម ឈ្នះប្រាក់រង្វាន់ ពី៦ ទៅ២៥លានរៀល ពីការប្រកួត Rules of Survival ដែលនាំមកជូនដោយ NetEase Games សហព័ន្ធកីឡា​ អេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុន Cellcard

ភ្នំពេញ៖ ក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard បានធ្វើការប្រកាស​ អ្នកឈ្នះពានរង្វាន់ ក្នុងការប្រកួតហ្គេម Rules of Survival​ ដែលមាន ៥ក្រុម ទទួលបានប្រាក់រង្វាន់ ចាប់ពី ៦លានរៀល ដល់ ២៥លានរៀល ពីការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នាផ្សារទំនើបអ៊ីអនម៉ល សែនសុខ។

ការប្រកួត វគ្គផ្តាច់ព្រ័ត្រ ត្រូវបានបញ្ចប់ ក្នុងនោះជ័យលាភី ពីលេខ១ ដល់លេខ៥ មានដូចខាងក្រោម៖
– លេខ១៖ Mister ទទួលបានប្រាក់រង្វាន់​ ២៥ លានរៀល
– លេខ២៖ Warrior ទទួលបានប្រាក់រង្វាន់ ២០លានរៀល
– លេខ៣៖ U.P ទទួលបានប្រាក់រង្វាន់ ១០លានរៀល
– លេខ៤៖ NRX ទទួលបានប្រាក់រង្វាន់ ៧លានរៀល
– លេខ៥៖ KNOCK ទទួលបានប្រាក់រង្វាន់ ៦លានរៀល

គួររំលឹកថា ការប្រកួតហ្គេម ROS KH Cup ក្នុងរដូវកាលទី១ បានរៀបចំការប្រកួត​ ពាក់កណ្តាលផ្តាច់ព្រ័ត្ត កាលពីខែមីនា នៅកោះពេជ្រ ហើយវាជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុត នៅប្រទេសកម្ពុជា ដោយការប្រកូតនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការគ្នារវាង ក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុន Cellcard ក្រោមចក្ខុវិស័យ រួមមួយ គឺដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា ។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា “ពួកយើងចាត់ទុកការ លេងហ្គេម និងល្បែងកម្សាន្តលើប្រព័ន្ធឌីជីថលជា សសរស្តម្ភមួយ ក្នុងចំណោម សសរស្តម្ភសំខាន់ ផ្សេងទៀត នៃវិស័យឌីជីថល នាពេលអនាគត ហើយពួកយើង ប្តេជ្ញាចិត្ត ក្នុងការគាំទ្រលើការចាប់ផ្តើម ការបង្កើត និងភាពរីកចម្រើន នៃវិស័យកីឡាអេឡិចត្រូនិច និងការកម្សាន្ត លើវិស័យឌីជីថល ក្នុងប្រទេសកម្ពុជា ដែលជាជំហានក្នុង ការបណ្ដុះបណ្ដាល និងរៀបចំសម្រាប់សហគមន៍ ជាពិសេសយុវជនក្នុង ការត្រៀម ខ្លួននៅក្នុងយុគសម័យ ឌីជីថលដ៏រីកចម្រើន យ៉ាងឆាប់រហ័សមួយនេះ” ។

ROS គឺជាហ្គេម battle royale ដែលពេញនិយម និងមានចំនួនអ្នក បានដោនឡូត ច្រើនបំផុតក្នុង ពិភពលោក រហូតដល់ 200លានដងទូទាំង ពិភពលោក ហើយក្នុងនោះមានអ្នកលេងជា រៀងរាល់ថ្ងៃចំនួន 1.1 លាននាក់ក្នុងប្រទេសកម្ពុជា និងអ្នក លេងថ្មីជា បន្តបន្ទាប់ទៀត ចំនួន 500,000 នាក់ក្នុងមួយខែៗ។ ហ្គេម ROS បច្ចុប្បន្នកំពុងជាប់ចំណាត់ ថ្នាក់ លេខ 3 ក្នុងចំណោមហ្គេមផ្សេងៗទៀត នៅកម្ពុជា នេះបើយោង តាម គេហទំព័រ appfigures.com ។

ក្រុមហ៊ុន Cellcard ក៏បានជួយ ជម្រុញក្រុមជ័យ លាភីពីការប្រកួតហ្គេម Mobile Legends: Bang Bang របស់កម្ពុជា ឲ្យទៅចូលរួម ប្រកួតក្នុងកីឡា SEA Games ក្នុងឆ្នាំ 2019 នេះផងដែរ។ កីឡា Mobile Legends Bang Bang នេះទៀតសោត ជាកីឡាដំបូងគេ ដែលបានទទួលស្គាល់ ជាកីឡាអេឡិចត្រូនិច ហើយរាប់បញ្ចូល នៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ2019 ដែលមានប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.rulesofsurvivalgame.com/khcup https://www.facebook.com/RulesofSurvivalCambodiaOfficial/posts/
និងតាមដាន Facebook របស់ក្រុមហ៊ុន Cellcard តាមរយៈ https://www.facebook.com/CellcardFanPage

Facebook Comments

To Top