នយោបាយ

ប្រមុខការទូតអាមេរិក នឹងមកកាន់តំណែងឆាប់ៗ នៅកម្ពុជា

ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​កម្ពុជា ត្រូវបានគេរាយការណ៍ថា នឹងមកកាន់តំណែងរបស់លោក នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការផ្សាយរបស់Asia Times ។

លោក Pratick Murphy ត្រូវបានគេជឿថា នឹងស្បថចូលកាន់តំណែង នៅវិមានព្រឹទ្ធសភា ហើយលោក នឹងមកកាន់តំណែង នៅកម្ពុជា នាដើមខែកក្កដា នេះផងដែរ។

ស្ថានទូតអាមេរិក ប្រចាំកម្ពុជា មិនមានឯកអគ្គរដ្ឋទូត អស់រយៈពេលប៉ុន្មានខែមកហើយ ក្នុងស្ថានភាពដែលមានភាពតានតឹង រវាងរដ្ឋធានី វ៉ាស៊ីនតោន និងក្រុងភ្នំពេញ និងរវាងអាមេរិក និងចិន។

Facebook Comments

To Top