អន្តរជាតិ

ប្រធាន រដ្ឋសភា ហុងគ្រីប្រកាសគាំទ្រ កម្ពុជាដើម្បីឲ្យសភា អឺរ៉ុបផ្ដល់ភាពយុត្តិធម៌ចំពោះបញ្ហា EBA

ភ្នំពេញ ៖ លោក ឡាស្លូ ម័រវៀវ៍ (Laszlo Kover) ប្រធានសភានៃ ប្រទេសហុងគ្រី គួរបញ្ជាក់ថា ប្រទេសហុងគ្រី គាំទ្រទាំងស្រុងចំពោះ ប្រទេសកម្ពុជាដើម្បីឲ្យ សភាអឺរ៉ុបផ្ដល់ការ ភាពយុត្តិធម៌ ដល់កម្ពុជាចំពោះបញ្ហារឿង ការដក EBA ។

សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្នការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែង តែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរក ការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរក ភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្ដេចតេជោ ហ៊ុន សៃន នាយករដ្ឋមន្ដ្រី កម្ពុជា នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ លោក ឡាស្លូ ម័រវៀវ៍ មានប្រសាសន៍ថា “ប្រទេស ហុងគ្រីគាំទ្រទាំងស្រុង ចំពោះប្រទេសកម្ពុជា ដើម្បីឲ្យសភាអឺរ៉ុបផ្ដល់ការភាពយុត្តិធម៌ដល់ប្រទេសកម្ពុជាចំពោះ បញ្ហារឿងការដក EBA”  ។

បន្ថែម ពីនេះ លោកបានបន្តថា តាមរយៈកិច្ចព្រមព្រៀង ទាំងបីនេះគឺឆ្លុះបញ្ចាំងពីគំនិតថ្មីនៅប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ហើយលោកនឹងជំរុញ ទំនាក់ទំនងរវាង ប្រជាជន និងប្រជាជនលើវិស័យ ទេសចរណ៍ និងការផ្ដល់អាហារូបករណ៍ ដល់ប្រទេសកម្ពុជា ផងដែរ។

លោកសង្ឃឹមថា កម្ពុជានឹងបញ្ជូននិស្សិត ទៅសិក្សានៅប្រទេសហុងគ្រី បន្តទៀត និងប្រើប្រាស់ចំណេះដឹងទាំងនោះ ជួយដល់ប្រទេសកម្ពុជា ។ លោកក៏បានអរគុណដល់សម្ដេចតេជោ ផងដែរដែលទទួលយក នូវអញ្ជើញមកចូលរួមកិច្ច ប្រជុំកំពូលនៅប្រទេសហុងគ្រីនៅអំឡុង ខែតុលាខាងមុខ ។

សម្ដេចតេជោ ក៏បានអរគុណដល់ប្រទេសហុងគ្រី ផងដែរ ដែលតែងតែផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កម្ពុជា ។ សម្តេចសង្ឃឹមថាតាមរយៈដំណើរ ទស្សនកិច្ចរបស់សម្ដេច នៅខែតុលាខាងមុខ សម្ដេចនឹងបន្តការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បន្ថែមអោយកាន់តែរឹងមាំបន្ថែម ទៀត៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top