អន្តរជាតិ

តួកគី នឹងសងសឹក ចំពោះទណ្ឌកម្មអាមេរិក ជុំវិញការទិញ ប្រព័ន្ធការពារមីស៊ីល រុស្ស៊ី

បរទេស៖ ដោយលើកឡើងពីជំហាន ដ៏ថ្មីបំផុតឆ្ពោះទៅ រកការជាប់គាំង រវាងសម្ពន្ធមិត្តណាតូ រដ្ឋមន្ត្រីការ បរទេសតួកគី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសតួកគីនឹងចាប់វិធានការឆ្លើយ តបវិញ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជុំវិញការទិញប្រព័ន្ធការពារ មីស៊ីលរុស្ស៊ី S-400។

នៅពេលត្រូវគេសួរអំពីទណ្ឌកម្ម សហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ លើទូរទស្សន៍ Turkish TV លោករដ្ឋមន្ត្រី Mevlut Cavusoglu បាននិយាយថា “ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាព អវិជ្ជមានណាមួយ ចំពោះយើងនោះ យើងក៏នឹងចាត់វិធានការតបតវិញ”។

គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ានិងទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងដាក់គ្នាជាសាធារណៈ អស់រយៈពេលជាច្រើនខែ ជុំវិញរឿងតួកគីទិញប្រព័ន្ធ ការពារមីស៊ីល S-400 ដែលត្រូវគេរំពឹងថា នឹងត្រូវបញ្ជូនមកប្រគល់ឲ្យ យ៉ាងយូរបំផុតនៅដើម ខែរក្រោយនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top