អន្តរជាតិ

អារ៉ាប៊ី សាអូឌីត ថ្កោលទោស ទៅលើករណីវាយប្រហារ មកលើនាវាដឹកប្រេងចំនួន២គ្រឿង នៅសមុទ្រ Oman

រីយ៉ាដ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះថា ទីភ្នាក់ងារព័ត៌មានរបស់អារ៉ាប៊ី សាអូឌីត បានរាយការណ៍មកថា ប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើការថ្កោលទោស ទៅលើ “ការវាយប្រហារដោយក្រុមភេរវជន” ដែលបានដាក់គោលដៅ ទៅលើនាវាដឹកប្រេងចំនួន ២គ្រឿង នៅឈូងសមុទ្រ អូម៉ង់ (Oman)កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Khalid Al-Falih រដ្ឋមន្ត្រីក្រសួងថាមពល ឧស្សាហកម្ម និងធនធានរ៉ែ បានថ្លែងថា ប្រទេសរបស់គាត់ បានធ្វើការត្រួតពិនិត្យជាមួយ នឹងក្តីកង្វល់យ៉ាងខ្លាំងអំពីការវាយប្រហារដោយ ក្រុមភេរវករ ហើយបានបន្ថែមថា ប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើថ្កោលទោស ដូចជា សកម្មភាពភេរវកម្មនិយម ជាពិសេស នៅក្នុងការឆ្លុះបញ្ចាំងពីការវាយប្រហារទាំងឡាយមក លើទូកនានារបស់ប្រទេសអារ៉ាប៊ី សាអូឌីត នៅឆ្នេរសមុទ្រខាងកើតរបស់ UAE កាលពីខែមុន ។

គាត់បានធ្វើការកត់សម្គាល់ថា នាវាដឹកប្រេងមួយក្នុងចំណោម នាវាដឹកប្រេងទាំងនោះ បានដឹកម៉េតាណុល មកពី Jubail ។

រដ្ឋមន្ត្រីរួបនេះបាន ប្រកាសថា ប្រទេសអារ៉ាប៊ី សាអូឌីត នឹងចាត់វិធានការទាំងអស់ បើវាមានភាពចាំបាច់ ដើម្បីការពារកំពង់ផែរបស់ខ្លួន និងអំពើភេរវកម្មនិយមនៅលើដែនទឹក ដោយបានអំពាវនាវដល់សហគមន៍ អន្តរជាតិ ធ្វើការជាមួយអាណាចក្រនេះ និងឆ្លើយតប ទៅនឹងការការពារសុវត្ថិភាពរបស់ដែន ទឹកពិភពលោក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top