អន្តរជាតិ

ឥណ្ឌាត្រៀមខ្លួន ដើម្បីតម្លើងពន្ធ នាំចូលឱ្យខ្ពស់ លើទំនិញជិត ៣០មុខ របស់អាមេរិក

បរទេស៖ កាលពីចុងខែឧសភា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងដកហូត ឋានៈពាណិជ្ជកម្មពិសេស ពីឥណ្ឌា ដែលជាការលើកលែង ពន្ធគយគិតជាប្រាក់រាប់ពាន់ដុល្លារ របស់ប្រទេសអាស៊ី ដែលនាំចូលទៅអាមេរិក។ សារព័ត៌មាន Reuters បានរាយការណ៍នៅ ថ្ងៃសុក្រថា ប្រទេសឥណ្ឌា ក៏កំពុងរៀបចំដំឡើងពន្ធលើទំនិញមួយចំនួនរបស់ អាមេរិកដូចជា ប្រភេទរុក្ខជាតិ អាល់ម៉ុង ឈើវ៉ាល់ណាត់ និងផ្លែប៉ោម នៅសប្តាហ៍ក្រោយ បន្ទាប់ពីការដកសិទ្ធិពាណិជ្ជកម្មសំខាន់ៗ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រភពព័ត៌មានជិតស្និទ្ធនឹងបញ្ហានេះបាននិយាយថា «អ្វីដែលប្រទេសឥណ្ឌាកំពុងធ្វើគឺច្បាប់ និងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក នឹងនាំមកនូវផលប៉ះពាល់ប្រមាណជា ២២០លានដុល្លារ»។

បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុង វ៉ាស៊ីនតោនក្នុងការដកហូត បុព្វសិទ្ធិពាណិជ្ជកម្មពីប្រទេសអាស៊ី នៅពេលនេះរដ្ឋាភិបាលទីក្រុង ញូវដេលី បានប្តេជ្ញាលើកកម្ពស់ផលប្រយោជន៍ជាតិរបស់ខ្លួន ដោយដាក់ពន្ធលើការសងសឹកលើទំនិញចំនួន ២៩មុខ បាននាំចូលពីសហរដ្ឋអាមេរិក។

សូមជម្រាបថា ប្រទេសឥណ្ឌា គឺជាប្រទេសដែលទទួល បានផលប្រយោជន៍ ធំបំផុតនៃកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅ (GSP) នៅក្នុងឆ្នាំ ២០១៧ ដោយមានទឹកប្រាក់ ៥,៧ពាន់លានដុល្លារក្នុងការនាំចូល ទៅសហរដ្ឋអាមេរិក ដែលត្រូវបានផ្តល់ឱ្យដោយគ្មានកាតព្វកិច្ច។ ការនាំចេញកំពូលរបស់ឥណ្ឌាទៅអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP ក្នុងឆ្នាំ២០១៧ រួមមានគ្រឿងបន្លាស់យានយន្ត ដែកថែប គ្រឿងអលង្ការ លោហៈធាតុ ផលិតផលសម្លៀក បំពាក់ និងខ្សែភ្លើងជាដើម៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top