អន្តរជាតិ

មិនធម្មតា! នៅឆ្នាំ២០២០ ឥណ្ឌា នឹងបំពេញបេសកកម្ម ជាលើកដំបូង ដើម្បីសិក្សា នៅឋានព្រះអាទិត្យ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះថា អង្គការស្រាវជ្រាវ ផ្នែកអវកាស របស់ប្រទេសឥណ្ឌា (ISRO)កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ឥណ្ឌា នឹងដាក់ដំណើរការនូវការ បំពេញបេសកកម្ម របស់ខ្លួនជាលើកដំបូង ដើម្បីសិក្សានៅឋានព្រះអាទិត្យ នៅក្នុងឆ្នាំ២០២០ ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយលោក K Sivan ប្រធាន ISRO និងបានដាក់ឈ្មោះបេសកកម្មនេះថា Aditya-L1។

លោក Sivan បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននៅក្នុងអំឡុង ពេលធ្វើសន្និសីទសារព័ត៌មានមួយនៅក្រុងញ៉ូដេលី ថា “គោលបំណងនៃបេសកកម្ម នឹងរក្សាភាពអចិន្ត្រៃយ៏ក្នុងការសម្លឹងរកមើលនៅឋានព្រះអាទិត្យ ដោយគ្មានអ្វីដែលមករំខានឡើយ ។ បេសកកម្ម Aditya-L1 គឺមានន័យថា ដើម្បីអង្កេតទៅលើពន្លឺរបស់ព្រះអាទិត្យ” ។

លោកបានបញ្ជាក់ថា “មានអ្វីដែលយើងត្រូវសិក្សា ស៊ីជម្រៅទៅលើឋានព្រះអាទិត្យ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top