អន្តរជាតិ

ក្រសួងបង្រួបបង្រួម បញ្ជាក់ពីតម្រូវការកិច្ចប្រជុំ កំពូលអន្ដរកូរ៉េ ដើម្បីសន្ដិភាពលើឧបទ្វីប

សេអ៊ូល៖ លោក Kim Yeon-chul រដ្ឋមន្ត្រីការបង្រួបបង្រួម បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចប្រជុំអន្តរកូរ៉េ នៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី លោក មូន ជេអ៊ីន បានលើកឡើងថា លោកចង់ជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅចុងខែនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួម បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា នៅវេទិកាមួយដែលរៀបចំ ដើម្បីប្រារព្ធខួបនៃ កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូង ដែលបានធ្វើឡើងនៅក្រុងព្យុងយ៉ាង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០ រវាងលោកប្រធានាធិបតី គីម ដេជុង និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល ។

ដោយចងចាំពីស្មារតី នៃការគោរពគ្នាទៅវិញ ទៅមកការជឿទុកចិត្តសន្តិភាព និងបដិបក្ខ ដែលបានចែងនៅ ក្នុងកិច្ចប្រជុំកំពូលថ្ងៃទី១៥ ខែមិថុនា យើងនឹងបន្តអនុវត្តការប្រកាសរួមគ្នារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយនឹងមិនបញ្ឈប់ការ ធ្វើដំណើររបស់យើង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េនោះទេ “៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top