កីឡា

ក្រុមហ៊ុន NetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (E-Sports) និងក្រុមហ៊ុន Cellcard ធ្វើការប្រកាសអ្នកឈ្នះពានរង្វាន់ ក្នុងការប្រកួតហ្គេម Rules of Survival

ភ្នំពេញ៖ ការប្រកួតហ្គេម The Rules of Survival KH Cup វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានប្រារព្ធឡើង នៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា ក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខ។ ក្រុមចុងក្រោយចំនួន 4 នឹងត្រូវប្រកួតគ្នាជាសាធារណៈ ដើម្បីទទួលបានរង្វាន់ធំជាទឹកប្រាក់ សរុបចំនួន100លានរៀល (ឬ 25,000ដុល្លារ)។

គួររំលឹកផងដែរថា ការប្រកួតហ្គេម ROS KH Cup ក្នុងរដូវកាលទី1 បានរៀបចំការប្រកួតពាក់កណ្តាល ផ្តាច់ព្រ័ត្ត កាលពីខែមីនានៅកោះពេជ្រ ហើយវា ជាការប្រកួតហ្គេម ROS ផ្លូវការដំបូងគេបំផុតនៅប្រទេសកម្ពុជា។ ការប្រកូតនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការគ្នារវាង ក្រុមអ្នកបង្កើតហ្គេម ROS គឺក្រុមហ៊ុនNetEase Games សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងក្រុមហ៊ុន Cellcard ក្រោមចក្ខុវិស័យ រួមមួយគឺដើម្បីបណ្តុះបណ្តាល និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិច ក្នុងប្រទេសកម្ពុជា។

លោក Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា “ពួកយើងចាត់ទុកការ លេងហ្គេម និងល្បែងកម្សាន្តលើប្រព័ន្ធឌីជីថលជា សសរស្តម្ភមួយ ក្នុងចំណោម សសរស្តម្ភសំខាន់ ផ្សេងទៀត នៃវិស័យឌីជីថល នាពេលអនាគត ហើយពួកយើង ប្តេជ្ញាចិត្ត ក្នុងការគាំទ្រលើការចាប់ផ្តើម ការបង្កើត និងភាពរីកចម្រើន នៃវិស័យកីឡាអេឡិចត្រូនិច និងការកម្សាន្ត លើវិស័យឌីជីថល ក្នុងប្រទេសកម្ពុជា ដែលជាជំហានក្នុង ការបណ្ដុះបណ្ដាល និងរៀបចំសម្រាប់សហគមន៍ ជាពិសេសយុវជនក្នុង ការត្រៀម ខ្លួននៅក្នុងយុគសម័យ ឌីជីថលដ៏រីកចម្រើន យ៉ាងឆាប់រហ័សមួយនេះ”។

ROS គឺជាហ្គេម battle royale ដែលពេញនិយម និងមានចំនួនអ្នកបានដោនឡូត ច្រើនបំផុតក្នុង ពិភពលោក រហូតដល់ 200លានដងទូទាំង ពិភពលោក ហើយក្នុងនោះមានអ្នកលេងជា រៀងរាល់ថ្ងៃចំនួន 1.1 លាននាក់ក្នុងប្រទេសកម្ពុជា និងអ្នក លេងថ្មីជា បន្តបន្ទាប់ទៀត ចំនួន 500,000 នាក់ក្នុងមួយខែៗ។ ហ្គេម ROS បច្ចុប្បន្នកំពុងជាប់ចំណាត់ ថ្នាក់ លេខ 3 ក្នុងចំណោមហ្គេមផ្សេងៗទៀត នៅកម្ពុជា នេះបើយោង តាម គេហទំព័រ appfigures.com ។

ក្រុមហ៊ុន Cellcard ក៏បានជួយ ជម្រុញក្រុមជ័យ លាភីពីការប្រកួតហ្គេម Mobile Legends: Bang Bang របស់កម្ពុជា ឲ្យទៅចូលរួម ប្រកួតក្នុងកីឡា SEA Games ក្នុងឆ្នាំ 2019 នេះផងដែរ។ កីឡា Mobile Legends Bang Bang នេះទៀតសោត ជាកីឡាដំបូងគេដែលបាន ទទួលស្គាល់ជាកីឡាអេឡិចត្រូនិច ហើយរាប់បញ្ចូលនៅក្នុងកីឡា Southeast Asian(SEA) ឆ្នាំ2019 ដែលមានប្រទេសហ្វីលីពីន ជាម្ចាស់ផ្ទះ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.rulesofsurvivalgame.com/khcup https://www.facebook.com/RulesofSurvivalCambodiaOfficial/posts/
និងតាមដានFacebook របស់ក្រុមហ៊ុន Cellcard តាមរយៈ https://www.facebook.com/CellcardFanPage សម្រាប់ព័ត៌មានរបស់ការប្រកួតស្វែងរកជើងឯក KH ROS Cup ជាលើកដំបូងនេះ!

Facebook Comments

To Top