កីឡា

អាមេរិក បំបែកកំណត់ ត្រាចាស់ បន្ទាប់ពីយកឈ្នះថៃ លទ្ធផល១៣-០ នៃការប្រកួតនារី World Cup

REIMS ៖ ក្រុមបាល់ទាត់នារី សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាចាស់ World Cup កាលឆ្នាំ១៩៩១ ជាមួយនឹងក្រុមតៃប៉ិ ខណៈក្រុមការពារជើងឯក សហរដ្ឋអាមេរិក បើកការប្រកួតកីឡាបាល់ទាត់ នារីពិភពលោក ជាមួយនឹងកំណត់ត្រា យកឈ្នះថៃក្នុងលទ្ធផល១៣-០ កាលពីយប់ថ្ងៃអង្គារ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

កីឡាការិនីSamantha Mewis និងកីឡាការិនី Rose Lavelle បានបន្ថែមគ្រាប់បាល់២គ្រាប់ សម្រាប់សហរដ្ឋអាមេរិក ដែលបានបំបែកឯតទគ្គកម្ម សម្រាប់គ្រាប់បាល់ និងគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួត World Cup ។ Lindsey Horan, Megan Rapinoe, Mallory Pugh និង Carli Lloyd ក៏បានស៊ុតបញ្ចូលទីផងដែរ។ កំណត់ត្រាចាស់គឺជ័យជម្នះ របស់អាឡឺម៉ង់ក្នុងលទ្ធផល ១១-0 កាលពីឆ្នាំ២០០៧ ។

កីឡាការិនី Morgan បានរក្សាកំណត់ត្រា របស់Michelle Akers សម្រាប់ការប្រកួត World Cup ដែលបានកំណត់នៅវគ្គ១/៤ ផ្តាច់ព្រ័ត្រជាមួយ នឹងក្រុមតៃប៉ិក្នុងឆ្នាំ១៩៩១។ Morgan បានថ្លែងថា យើងពិតជាគ្រាន់តែចូលមកក្នុងការប្រកួត ពិតជាចង់បង្ហាញខ្លួនឯង។ រាល់គោលដៅទាំងអស់មានបញ្ហា នៅក្នុងការប្រកួតនេះហើយនោះ ជាអ្វីដែលយើងកំពុងធ្វើ។
ម្ចាស់ផ្ទះបារាំងបានបើកការប្រកួតបាល់ទាត់ពិភពលោក នៅទីក្រុងប៉ារីសកាលពីយប់ថ្ងៃសុក្របានទទួលជ័យជម្នះ ៤-០ លើប្រទេសកូរ៉េខាងត្បូង៕
ដោយ៖លី ភីលីព

Facebook Comments

To Top