ព័ត៌មានជាតិ

ស្ពានអាកាស ថ្មើរជើង នាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី២២មិថុនា

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងនៅថ្ងៃទី១២ មិថុនានេះថា ស្ពានអាកាស ថ្មើរជើង នាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩ តទៅ ។

សូមរំលឹកថា ស្ពានអាកាស ថ្មើរជើងនាងគង្ហីង ត្រូវបានចាប់ផ្ដើមសាងសង់ឡើង កាលដើមឆ្នាំ២០១៨ រួមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) ចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ៕

To Top