កីឡា

កម្ពុជាឈានចូលជុំទី២​ នៃការប្រកួតជម្រុះ នៅតំបន់អាស៊ី នៃការប្រកួតវគ្គជម្រុះ World Cup២០២២

សេអ៊ូល៖ អតីតកីឡាករឆ្នើម របស់ជប៉ុន Keisuke Honda បាននាំឲ្យកម្ពុជា ឈានចូលជុំទី២ នៃការប្រកួតជម្រុះ នៅតំបន់អាស៊ី សម្រាប់ព្រឹត្តិការណ៍ World Cup 2022 ក្រោយពីយកឈ្នះប៉ាគីស្ថានទំាង២ជើង នៅក្នុង និងក្រៅទឹកដីរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Honda បានលេងឲ្យប្រទេសជប៉ុន នៅព្រឹត្តិការណ៍ការប្រកួត World Cup ៣លើកមុនពេលចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ បន្ទាប់ពីការប្រកួតឆ្នាំ២០១៨ ធ្វើអ្នកចាត់ការទូទៅ និងជួយហ្វឹកហាត់ ដល់ក្រុមប្រទេសកម្ពុជាដោយផ្ទាល់ ហើយបានឃើញក្រុម របស់លោកទទួលបានជ័យជម្នះ ២-១លើប៉ាគីស្ថាន ដោយសរុបទំាង២លើក បញ្ចប់ការទទួលជ័យជម្នះ ៤-១។

ការប្រកួតជម្រុះជុំទី១ របស់ទ្វីបអាស៊ីរួមមាន ក្រុមចំណាត់ថ្នាក់ទាបបំផុត ចំនួន១២នៅទ្វីបនេះ ដោយមាន ៦ក្រុម ឈានទៅដល់ដំណាក់កាលទី២ ដែលនឹងចាប់ផ្តើមនៅខែកញ្ញា នៅពេលដែលក្រុមធំៗ ដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងជប៉ុនចាប់ផ្តើមការធ្វើដំណើរ ទៅកាន់ប្រទេសកាតា។

ប្រទេសម៉ាឡេស៊ី បង់ក្លាដែស ហ្គាម និងម៉ុងហ្គោលី ក៏បានប្រកួត កាលពីថ្ងៃអង្គារដែរ ម៉ាឡេស៊ីឈ្នះ៥-១ លើទីម័រខាងកើត សម្រាប់ជ័យជម្នះ១២-២ ខណៈបង់ក្លាដែស បានយកឈ្នះក្រុមឡាវ១-០ កាលពីជើងទីមួយ។ ក្រុមម៉ុងហ្គោលី បានឈានចូលទៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បើទោះបីជាមានការចាញ់ ២-១ ប្រ៊ុយណេនៅក្នុងជើងទី២ ក្រោយពីបានទទួលជ័យជម្នះ ២-០ នៅផ្ទះកាលពីសប្តាហ៍មុន រីឯហ្គាម “Guam” បរាជ័យថ្វីជើងប៊ុយតាន់ ១-០ តែបានឈ្នះការវិលត្រឡប់ ៥-០វិញ។

មានតែការប្រកួតចំនួន៥ ក្នុងចំណោមការប្រកួតទាំង៦ ត្រូវបានបញ្ចប់ ខណៈម៉ាកាវ មិនបានធ្វើដំណើរ ទៅប្រទេសស្រីលង្កា ដោយលើកឡើងពីក្តីបារម្ភខាងសន្តិសុខ បន្ទាប់ពីការវាយប្រហារ ភេរវកម្មស្លាប់ នៅក្នុងប្រទេសនៅថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យ នៅពេលដែលព្រះវិហារបី ក្នុងប្រទេសស្រីលង្កា និងសណ្ឋាគារប្រណីតចំនួន៣ នៅកូឡុមបូ ត្រូវបានកំណត់គោលដៅ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានសម្លាប់មនុស្ស ជាង២៥០នាក់។

សហព័ន្ធកីឡាបាល់ទាត់ នៃប្រទេសស្រីលង្កា បាននិយាយថា វាបានបំពេញនូវ រាល់តម្រូវការសន្តិសុខជាមួយ FIFA និង AFC មុនការប្រកួត។ AFC បាននិយាយថា ខ្លួននឹងបញ្ជូនបញ្ហាទៅឲ្យFIFA ។

ម៉ាកាវបានឈ្នះជើងទីមួយ១-០ ហើយកីឡាកររបស់ក្រុម បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យប្រកាសថា ពួកគេនឹងមិនមានជម្រើស សម្រាប់ការជ្រើសរើស នាពេលអនាគត ប្រសិនបើការប្រកួតមិនបានបន្ត៕
ដោយ៖លី ភីលីព

Facebook Comments

To Top