ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ឲ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ត្រូវចងចាំទិវាហូបនំបញ្ចុកថ្ងៃ៩ មិថុនា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យប្រជាពលរដ្ឋខ្មែរដែលរស់ក្នុងនិងក្រៅប្រទេសចូលរួមហូបនំបញ្ចុកនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ត្រូវចងចាំទិវាជាប្រវត្តិសាស្រ្តមួយនេះ។

សម្តេចតេជោ បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃ១០ មិថុនា ថា ពលរដ្ឋខ្មែរដែល រស់នៅឯបរទេស បានចូលរួមហូបនំបញ្ចុកជាមួយក្រុមគ្រួសារ និងសហគមខ្មែរ នៅតាមបណ្តារដ្ឋ និងតាមទីក្រុងនានា គឺបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរ ទោះបីជាទៅរស់នៅឯបរទេសហើយក្តី។

សម្តេចបន្តថា “យើងចងចាំទិវាហូបនំបញ្ចុកថ្ងៃនេះដើម្បីពង្រឹងស្មារតីសាមគី្គភាព រួបរួមឯកភាពជាតិ និងការ ស្រឡាញ់ជាតិមាតុប្រទេសនៅក្រោមម្លប់សន្តិភាពដែល យើងបានមកដោយលំបាកបំផុត”៕

Facebook Comments

To Top