ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវជាតិ មិនគួរចាក់ដី ឬលើកដីខ្ពស់ជាងផ្លូវ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិមួយចំនួន មិនគួរចាក់ ឬលើកដីភូមិឲ្យខ្ពស់ជាងផ្លូវជាតិនោះទេ ព្រោះអាចធ្វើទឹកដក់នៅតាមផ្លូវ ជាហេតុធ្វើឲ្យខូចសោភ័ណភាពផ្លូវ ជាពិសេសអាចប៉ះពាល់ដល់បរិស្ថានទៀតផង ។

ជាក់ស្ដែងនៅតាមបណ្ដោយ ផ្លូវជាតិលេខ២១B ស្ថិតនៅត្រង់ចំណុច ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋ បានលើក ឬចាក់ដីភូមិខ្ពស់ជាងផ្លូវ ដែលជាហេតុធ្វើឲ្យដក់ទឹក ហើយបញ្ហាទាំងនេះក៏ជាហេតុផលតិចតួចធ្វើឲ្យខូចខាតផ្លូវផងដែរ ។

ក្នុងករណីនេះ យើងក៏មិនអាចបន្ទោស តែរាជរដ្ឋាភិបាល ឬអាជ្ញាធរខេត្តបានទេ គឺប្រជាពលរដ្ឋត្រូវស្វែងយល់ និងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវមិនមែនជារបស់បុគ្គលណាម្នាក់ទេ គឺជារបស់សម្រាប់ប្រើប្រាស់រួមគ្នា ៕

ដោយ៖ សយ សុភាពFacebook Comments

To Top